Ford F-150 Raptor ឆ្នាំ២០២២ ឌីហ្សាញបែបថ្មីឡូយកប់ តម្លៃជាង ១២ម៉ឺនដុល្លារ

  • 2022-01-24 02:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​រថយន្ត​ភីកអាប់ Ford F-150 Raptor ឆ្នាំ​២០២២ ត្រូវបាន​ឌីហ្សាញ​ថ្មី​រាងឡួយ ហៅថា Shlby Ford F-150 Raptor ដែលមើល​ទៅមានអំណាច និងមាន​កម្លាំង​ម៉ាស៊ីនខ្លាំង បង្កើន​ភាព​លេចធ្លោ​ថែមទៀត​ដល់​អ្នកបើកបរ។

រថយន្ត​នេះ ត្រូវបាន​អភិវឌ្ឍដោយ​ក្រុមហ៊ុន Shelby American ដោយ​រូបរាង​ខាងក្រៅ​ត្រូវបាន​ឌីហ្សាញ​បន្ថែមដូចជា គម្រប​ម៉ាស៊ីនដោយ​មានរន្ធ​បឺតខ្យល់ពីរ, ឈ្នាន់​សងខាង​បិទបើកអូតូ, ប៉ាណាមានអក្សរ SHELBY ដ៏ធំ, កាងមុខ​កាងក្រោយ​ដែកថែបជាមួយ​អំពូល​ light bar LED ទំហំ ៣០អ៊ីញ ឆ្នូត SHELBY ខ្មៅ​នៅលើដំបូល ហើយ​គ្រែត្រូវបាន​ដេគ័រ​សម្រាប់​ដាក់​កង់​សាគួរជាដើម។

ចំណែក​ផ្នែក​កាប៊ីន ក៏ត្រូវបាន​ឌីហ្សាញ​បែប​ថ្មី​ផងដែរ ដូចជា​កៅអីពូកស្បែក​ពិសេស រំលេចដោយ​ឡូហ្គូ SHELBY ហើយ​ឈ្នាន់ហ្គែរ និងហ្វ្រាំងមាន​រាង​បែប​រថយន្ត​ប្រណាំង​ជាដើម។

ចំពោះ​កម្លាំងម៉ាស៊ីនវិញ រថយន្ត​នេះ ប្រើម៉ាស៊ីនសាំង​ទាក់បូ EcoBoost V6 ចំណុះ ៣,៥លីត្រ ផលិតបាន​កម្លាំង ៥២៥សេះ។ លើសពីនេះ វាមាន​កង់​ទំហំ ១៨អ៊ីញ ស្រោបដោយ​សំបកកង់បន្លា​ Off-roadរបស់​ក្រុមហ៊ុន BFGoodrich។

រថយន្ត Shelby Ford F-150 Raptor ត្រូវបាន​ដាក់​លក់​ក្នុងតម្លៃប្រមាណ ១២៤ ៨២០ដុល្លារ៕

ប្រភព៖ Sanook   ប្រែ​សម្រួល៖ សំភី