កោះមួយនៅកណ្តាលមហាសមុទ្រប៉ាសុីហ្វិក ប្រកាសបិទខ្ទប់ជាលើកដំបូង ដោយសារមូលហេតុនេះ

  • 2022-01-24 02:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះ Kiribati ដែលមានទីតាំងនៅតំបន់កណ្តាលនៃមហាសមុទ្រប៉ាសុីហ្វិក បានប្រកាសបិទខ្ទប់ និងតម្រូវឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ បន្ទាប់ពីបានរកឃើញអ្នកដំណើរបរទេសវិជ្ជមានកូវីដ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន BBC។

នេះជាបិទខ្ទប់ជាលើកដំបូងរបស់កោះ Kiribati ដែលជាកោះមួយក្នុងចំណោមប្រជុំកោះជាច្រើនទៀត នៅតំបន់មហាសមុទ្រប៉ាសុីហ្វិក។ ការបិទខ្ទប់ត្រូវបានធ្វើឡើងក្រោយរកឃើញមនុស្ស ៣៦នាក់ ធ្វើដំណើរពីកោះ Fiji បានតេស្តវិជ្ជមានកូវីដ១៩។ អ្នកដំណើរទាំងអស់នោះ សុទ្ធសឹងតែបានចាក់វ៉ាក់សាំងពេញលេញ។

កោះ Kiribati គឺជាកោះមួយដែលឯកោបំផុតនៅលើពិភពលោក។ កោះនេះ មានចម្ងាយ ៤៨០០គីឡូមែ៉ត្រ ពីទ្វីបអូស្រ្តាលី ដែលជាទ្វីបនៅជិតជាងគេបំផុតរបស់កោះមួយនេះ៕

ប្រភព៖ BBC   ប្រែសម្រួល ៖ សង្ហា