ក្រោយលោកជំទាវ ហ៊ុន ស៊ីណាត ស្នើក្រសួងចាត់វិធានការ ពេលនេះក្រុមយុវជនថតរឿងមិនសមរម្យចេញមុខសុំទោស

  • 2022-01-24 03:15:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយលោកជំទាវ ហ៊ុន ស៊ីណាត ស្នើក្រសួងចាត់វិធានការពាក់ព័ន្ធលើរឿងឈុតអាសអាភាស ពេលនេះក្រុមយុវជនចេញមុខមកស្រាយហើយ។

ថ្មីៗនេះ ក្រុមយុវជនមួយក្រុមដែលផលិតរឿងខ្លីៗជាលក្ខណៈអប់រំ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីជាតិខ្មែរ បានចេញមុខសុំទោសចំពោះលោកជំទាវ ហ៊ុន ស៊ីណាត ក្រោយក្រុមខ្លួនផលិតរឿងដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ។ ក្រុមយុវជនដែលគេស្គាល់ថា ឈ្មោះអាមាន បានសុំទោស ៖ ( អ្នកម្តាយហ៊ុនស៊ីណាត បើអ្នកម្តាយបានចូលមើលវីដេអូនេះ ឲ្យកូនសុំទោស ហើយអរគុណចំពោះអ្នកម្តាយដែលតែងតែឲ្យកូនៗដើរផ្លូវល្អ)

រម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមយុវជនមួយក្រុមបានផលិតរឿងទាក់ទងការអប់រំជាហូរហែកន្លងមក ស្រាប់តែថ្មីៗនេះក៏មានសាច់រឿងឈុតឆាកក្តៅសាច់ជាច្រើនដែលហាក់មិនសមរម្យទាល់តែសោះ រហូតធ្វើឲ្យលោកជំទាវ ហ៊ុន ស៊ីណាតស្នើឲ្យក្រសួងពាក់ព័ន្ធចាត់ការរឿងនេះទៀតផង។

សូមមើលវីដេអូខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម