រកឃើញ ២ក្រុមបានឡើងវគ្គ៨ក្រុមចុងក្រោយ Africa Cup of Nations
- 2022-01-24 03:19:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញ ២ក្រុមបានឡើងវគ្គ៨ក្រុមចុងក្រោយ Africa Cup of Nations
ចន្លោះមិនឃើញ
ប៊ូគីណាហ្វាសូនិងទុយណេស៊ី គឺជាប្រទេស២មុនគេបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Africa Cup of Nations។
ប៊ូគីណាហ្វាសូបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះបាល់ប៉េណាល់ទីលើក្រុមជម្រើសជាតិហ្គាបុង។ ក្នុងការប្រកួតដែលលេងដល់ម៉ោងបន្ថែម១២០នាទីក្រុមទាំងពីរបញ្ចប់លទ្ធផលត្រឹម ១-១ ប៉ុណ្ណោះ ដូច្នេះត្រូវទាត់ប៉េណាល់ទីកាត់សេចក្ដី។ ជាលទ្ធផលប៊ូគីណាហ្វាសូបានឈ្នះ ៧-៦។
ចំណែកឯទុយណេស៊ី បានយកឈ្នះនីហ្សេរីយ៉ា ១-០ ដោយមួយគ្រាប់នោះធ្វើបានដោយកីឡាករ Youssef Msakni។ ជ័យជម្នះនេះទុយណេស៊ីបានសិទ្ធិបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដែលត្រូវប៉ះជាមួយប៊ូគីណាហ្វាសូនៅថ្ងៃទី ២៩ ខែ មករា៕