នែ៎ក!!! Galaxy A03 ស៊េរីថ្មី តម្លៃសមរម្យល្មមទិញ ជាមួយកាដូថែមជូនកប់ទៀត

  • 2022-01-24 03:31:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើកទំព័រឆ្នាំថ្មីភ្លាម ក្រុមហ៊ុន សាមសុង ផ្តល់ជូននូវភាពអស្ចារ្យ និងរំភើបជូនអតិថិជនរបស់ខ្លួនភ្លែតតែម្តង។ ជាមួយនឹងការដាក់លក់ជាផ្លូវការនូវស្មាតហ្វូនលំដាប់ថវិកាដែលមានគុណភាពខ្ពស់ហួសពីការរំពឹងទុក ជាមួយនឹងកាមេរ៉ាថតរូបបានច្បាស់ស្អាត និងប្រើធន់កម្លាំងថាមពលថ្មខ្លាំង ម៉ូឌែល Galaxy A03 ស៊េរីឆ្នាំ ២០២២ នេះអតិថិជនទាំងអស់ក៏នឹងទទួលបាននូវកម្មវិធីប្រូម៉ូសិនថែមជូន កាតាបស្ពាយ ដ៏ស្រស់ស្អាតបន្ថែមទៀតផងដែរ។

បានទាំងស្មាតហ្វូនសេរីទំនើបចុងក្រោយតម្លៃធូរថ្លៃផង បានទាំងប្រូម៉ូសិនថែមជូនម៉ាពេញចិត្តផង។

សូមបញ្ជាក់ផងដែរថា Galaxy A03 ស៊េរីថ្មី ឆ្នាំ២០២២ ដែលក្រុមហ៊ុន សាមសុង ដាក់លក់លើទីផ្សារនាពេលនេះគឺពិតជាមានសមត្ថភាពអស្ចារ្យមិនធម្មតាមែនបើធៀបនឹងផលិតស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែល ឬអាចនិយាយបានថាមានតែក្រុមហ៊ុន សាមសុង ប៉ុណ្ណោះដែលហ៊ានផលិតស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់ជាមួយនឹងតម្លៃដ៏សមរម្យបែបនេះ។

ឮបែបនេះហើយដូចជាមិនចង់ជឿមែនទេ? អ៊ីចឹង សាមសុង សូមលើកយកចំណុចពិសេសដែលចាក់ដោតបេះដូង និងធ្វើឱ្យលោកអ្នកលាន់ម៉ាត់ ហើយធ្វើការសម្រេចចិត្តតែម្តង។ លើកនេះស្មាតហ្វូន Galaxy A03 ដែលមានគុណភាពខ្ពស់ ល្អហួសតម្លៃត្រូវបានផលិតឡើងមកជាមួយ៖

  • កាមេរ៉ាក្រោយ៖ ទំហំ 48 MP
  • ទំហំអេក្រង់៖ 6.5”
  • ថាមពលថ្ម៖ 5000 mAh
  • អង្គផ្ទុកទិន្នន័យ៖ 32GB / 64GB
  • អង្គចងចាំ៖ 3GB / 4GB
  • តម្លៃ៖ $139 (3/32GB) / $159 (4/64GB)

ម៉េចដែរ? សាកគិតមើលតម្លៃត្រឹម ១០០ ដុល្លារ ជាងទទួលបានស្មាតហ្វូនកម្រិតប៉ុណ្ណេះ ពិតជាអស្ចារ្យណាស់ រកឯណាបានទៅ គឺរកបានតែនៅក្រុមហ៊ុន សាមសុង ប៉ុណ្ណោះ។ នៅចាំអីទៀត ឆ្លៀតទិញមួយសម្រាប់កូនក្មួយ ទិញពីរសម្រាប់អ៊ីសម្រាប់អ៊ំ ទិញបីសម្រាប់តាយាយទៅ ពិតជាមិនខកបំណងឡើយ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស។

លោកអ្នក​ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 ៕