ក្រសួងណែនាំ ប្រយ័ត្នការពុលចំណីអាហារឬស្រា នាឱកាសរៀបចំសែនដូនតា និងចូលឆ្នាំខ្មែរខាងមុខ

  • 2022-01-24 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីណែនាំក្រើនរំលឹក ស្តីពីការការពារការចម្លងជំងឺកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬ ពុលស្រា ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់បន្ថែមថា ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកអូមីក្រុង កំពុងតែចរាចរយ៉ាងសកម្មនៅតាមបណ្ដាប្រទេសលើសកលលោក ហើយព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវករណីវិជ្ជមានវីរុសកូវីដ-១៩ ជាពិសេស អូមីក្រុង ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច ។

ដោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំ បងប្អូនប្រជាពលរដ្ឋមួយចំនួន បានប្រារព្ធពិធីសែនដូនតាផ្សេងៗ ដែលមានការទិញទំនិញ និងចរាចរនូវបសុបក្សីច្រើន ដែលអាចមានហានិភ័យនៃការចម្លងនូវវីរុសផ្តាសាយបក្សី ដែលមាន នៅលើសត្វ និងនៅក្នុងបរិស្ថាន មកមនុស្សបានគ្រប់ពេលវេលា ប្រសិនបើមិនមានការបង្ការបានត្រឹមត្រូវទេនោះ។ ម្យ៉ាង វិញទៀត ជំងឺដង្កាត់ផ្សេងៗ និងការពុលចំណីអាហារ ឬ ពុលស្រា ស ក៏តែងតែសង្កេតឃើញកើតមានឡើង នៅតាម តំបន់ ឬទីតាំងមួយចំនួននៅក្នុងប្រទេស ដែលយើងទាំងអស់គ្នាត្រូវបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ដោយបុគ្គលម្នាក់ៗ ត្រូវខិតខំថែរក្សាការពារសុខភាពឱ្យបានល្អប្រសើរនៅគ្រប់កាលៈទេសៈ។

អាស្រ័យហេតុនេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមអំពាវនាវ និងធ្វើការក្រើន រំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការ ការពារសុខភាពពីការចម្លងជំងឺកូវីដ-១៩ ជាពិសេសអូមីក្រុង ជំងឺផ្តាសាយបក្សី និងជំងឺផ្សេងៗ រួមទាំងការបង្ការសុខភាពផ្សេងៗ

ខាងក្រោមនេះជាវិធានការដែលត្រូវអនុវត្តន៍ការពារការចម្លងជំងឺកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬ ពុលស្រានាឱកាសរៀបចំសែនដូនតា និងចូលឆ្នាំខ្មែរខាងមុខ៖

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី