អាហារូបករណ៍ចំនួន ៥០ កន្លែងឥតបង់ថ្លៃ ១០០% សម្រាប់សិស្សស្រីជំនាញ STEM

  • 2022-01-24 04:19:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យ​បច្ចេកវិទ្យា​​ និងវិទ្យសាស្រ្ត​កម្ពុជា (CamTech) បានប្រកាសផ្ដល់អាហារូបករណ៍ ឥតបង់ថ្លៃ ១០០% សរុបចំនួន ១៥០ កន្លែងក្នុងនោះចំនួន ៥០ កន្លែងផ្ដល់អតិភាព​​ជូនសិស្សស្រីលើ​មុខជំនាញឯកទេស STEM ចំនួន ៦ ធំៗសុទ្ធតែមានតម្រូវការទីផ្សារបច្ចុប្បន្ន។

ចំពោះអាហារូបករណ៍ពេញថ្លៃ ១០០% ចំនួន ៥ នាក់មានតម្លៃខ្ទង់ ១៦០០០ ដុល្លារក្នុងម្នាក់ៗ និងអាហារូបករណ៍ ៧៥% ចំនួន១០នាក់ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ រយៈពេល ៤ ឆ្នាំក្នុងឆ្នាំសិក្សា ២០២២-២០២៣ តទៅ។

មុខជំនាញឯកទេសមានដូចជា៖ ជំនាញវិស្វកម្មរ៉ូបូត និងស្វ័យប្រវត្តិកម្ម ជំនាញវិស្វកម្មវិទ្យាសាស្រ្តទិន្នន័យ និងបញ្ញសិប្បនិម្មិត, ជំនាញសន្ដិសុខតាមប្រព័ន្ធអ៊ីនធើណិត Cybersecurity, ជំនាញស្ថាបត្យកម្ម Architecture ជំនាញរចនាផ្នែកខាងក្នុង និងបច្ចេកវិទ្យាអប់រំ។

ប្រសិនបើចាប់អារម្មណ៍ សូមអាចចុះឈ្មោះតាមរយៈស្កេន QR Code ក្នុងលិខិតប្រកាសរបស់សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យសាស្រ្តកម្ពុជា CamTech ។

បេក្ខជនដែលបានដាក់ពាក្យ ត្រូវឆ្លងកាត់ការប្រឡង និងសម្ភាសន៍ផ្ទាល់។ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា (CamTech) គឺជាគ្រឹះស្ថានថ្នាក់ឧត្ដមសិក្សាឯកជនដែលមិនផ្ដោតលើប្រាក់ចំណេញ។

ចំណុចពិសេសរបស់សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជាមាន៖ សាស្រ្តាចារ្យពេញម៉ោងនិងជាអ្នកស្រាវជ្រាវកម្រិតពិភពលោក ដែលមានសញ្ញាបត្របណ្ឌិត អនុបណ្ឌិត និងបទពិសោធន៍លើឆាកអន្តរជាតិ ឱកាសទទួលបាន អាហារូបករណ៍ ចុះកម្មសិក្សា និងការងារ ព្រមទាំង កម្មវិធីផ្លាស់ប្តូរការសិក្សាជាមួយសាកលវិទ្យាល័យនានានៅ អាស៊ាន អឺរ៉ុប កាណាដា ចិន និងអូស្ត្រាលី tech startups ការិយាល័យនវានុវត្តន៍ ទីលានកីឡា និង កន្លែងហាត់ប្រាណនៅបរិវេណសាលា រួមទាំងការផ្សារភ្ជាប់ជាមួយនឹងសិល្បៈ ដើម្បីផ្តល់កន្លែងសម្រាប់និស្សិតស្វែងយល់ពីទេពកោសល្យរបស់ពួកគេ។

សាកលវិទ្យាល័យ CamTech បង្កើតឡើងនៅឆ្នាំ ២០២១ មានអគារផ្ទាល់ខ្លួនលើផ្ទៃដីជាង ៥ ហិចតស្ថិតក្នុងសង្កាត់ព្រែកតាសេក ទីក្រុងរណប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

អត្ថបទ៖ រក្សា