ហាងនៅខ្មែរ​មួយកន្លែង បើកឱ្យកក់ឡាន Lexus LX 600 ហើយ

  • 2022-01-24 04:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​រថយន្ត SUV គឺ Lexus LX 600 ត្រូវបានប្រកាស​ចេញ​ជាផ្លូវការ​ប្រមាណ ៣ខែមកហើយ​ ដោយពេល​នេះ​កំពុងដាក់កក់ និងដាក់លក់​នៅទីផ្សារបរទេស។ ចំំណែក​នៅកម្ពុជា ពេលនេះ​មាន​ហាង​មួយកន្លែងដែល​បាន​បើកទទួលការកក់​ផងដែរ។

ហាងលក់​រថយន្តឈ្មោះ Asia Auto បាន​ប្រកាស​ទទួលការកក់រថយន្ត Lexus LX 600 ឆ្នាំ២០២២ ទាំង option base និង F Sport។ ក្នុងការប្រកាសនេះ មិនបាន​បញ្ជាក់​លម្អិតអំពីតម្លៃ និងពណ៌រថយន្ត​នេះទេ ដោយគ្រាន់តែបង្ហាញថា វាប្រើម៉ាស៊ីនសាំង V6 ចំណុះ៣,៥លីត្រ។

គួរ​បញ្ជាក់​ថា សម្រាប់​នៅទីផ្សារ​អាមេរិក រថយន្ត LX 600 ត្រូវបាន​ដាក់លក់​ក្នុងតម្លៃខុសគ្នាទៅតាម option ដូចខាងក្រោម៖

-LX 600 Base Option តម្លៃ ៨៦ ៩០០ដុល្លារ

-LX 600 Premiuim តម្លៃ ៩៥ ០០០ដុល្លារ

-LX 600 F Sport Handling តម្លៃ ១០១ ០០០ដុល្លារ

-LX 600 Luxury តម្លៃ ១០៣ ០០០ដុល្លារ

-LX 600 Ultra Luxury តម្លៃ ១២៦ ០០០ដុល្លារ។

រថយន្ត Iconic នេះ ប្រើម៉ាស៊ីនសាំង V6 Twin-turbo ចំណុះ ៣,៥លីត្រ កម្លាំងបានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញូ៊វតុនម៉ែត្រ៕

អត្ថបទ៖ សំភី