ក្រសួងបង្កើតប្រព័ន្ធ«សហគមន៍ឌីជីថលកម្ពុជា»ផ្ដល់ឱកាសប្រមូលផ្ដុំអ្នកមានទេពកោសល្យជុំគ្នា

  • 2022-01-24 06:39:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចជាផ្លូវការនូវការបង្កើតប្រព័ន្ធ «សហគមន៍ឌីជីថលកម្ពុជា Digital Community of Cambodia» ផ្ដល់ឱកាសឲ្យប្រមូលផ្ដុំដល់អ្នកដែលមានទេពកោសល្យ​ជួបជុំគ្នា និងជាថ្នាលឌីជីថលដំបូងបង្អស់បង្កើតដោយរដ្ឋាភិបាល។

សហគមន៍ឌីជីថលកម្ពុជា Digital Community of Cambodia បង្កើតឡើង ដើម្បីអភិវឌ្ឃ បច្ចេកវិទ្យាឌីជីថល មានគោលបំណង៖ កៀរគរធនធានមនុស្សនៅក្នុងប្រទេស និងក្រៅប្រទេសមកចុះឈ្មោះក្នុងប្រព័ន្ធនេះ, គាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា, ផ្តល់ឱកាសឲ្យអ្នកដែលមានទេពកោសល្យ បានអភិវឌ្ឃជំនាញវិជ្ជាជីវៈ, លើកកម្ពស់គុណភាពជីវិតអ្នកដែលមានទេពកោសល្យ តាមរយៈការពង្រឹីកចំណេះដឹង បទពិសោធន៍ ទំនាក់ទំនងសង្គម និងមានឱកាសទទួលបានការងារល្អមួយក្នុងអាជី។

ដូចនេះ សម្រាប់ដែលមានបំណងចង់ចូលរួម សូមចុះឈ្មោះប្រើប្រាស់តាមការគួរ ឬ ចង់ឲ្យបងៗណែនាំលើប្រធានបទពាក់ព័ន្ធអាចចូលរួមបានទាំងគ្រុប Telegram, Facebook និងវិបសាយដើម្បីផ្តល់ការគាំទ្រនានា និងអាចក្លាយជា សហគមន៍ធំជាងគេក្នុងវិស័យឌីជីថលនៅកម្ពុជា៕

អត្ថបទ៖ រក្សា