មោទកភាពណាស់! កូនខ្មែរម្នាក់ចាយពេលជាង២០ថ្ងៃ ចាំផ្តិតទិដ្ឋភាពអច្ឆរិយៈនៃអង្គរដើម្បីថតកុនខ្នាតធំ

  • 2022-01-24 07:13:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ម៉េង គីមឡុង គឺជាអ្នកថតរូបដ៏ល្បីម្នាក់នៅកម្ពុជា បានធ្វើឲ្យប្រិយមិត្តជាច្រើនស្ញប់ស្ញែងចំពោះស្នាដៃថតរូបដ៏ល្អឥតខ្ចោះមួយសន្លឹកនៃទេសភាពអង្គរវត្ត។

នៅប៉ុន្មានម៉ោងមុននេះ លោក ម៉េង គីមឡុង បានបង្ហាញរូបថតមួយសន្លឹកដ៏ទាក់ទាញ ដែលមានរូបពពកដេរដាសពណ៌សហោះអណ្តែតនៅលើប្រាង្គប្រាសាទអង្គរវត្ត ហាក់បីដូចជានៅក្នុងឋានសួគ៌ ដែលកម្រមានអ្នកទៅដល់ រួមទាំងសរសេរសារដែលបញ្ជាក់ថា លោកពិតជាសប្បាយចិត្តនិងមានមោទកភាពណាស់ ដែលបានផ្តិតរូបភាពដ៏អឆ្ឆរិយនៃតបំបន់អង្គរ តំបន់ប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ ឲ្យខ្សែរភាពយន្តខ្នាតធំ IMAX ។

លោក គីម ឡុង បានបន្ថែមទៀតថា ខ្សែរភាពយន្ត Angkor : The last empire of Cambodia ដែលមានទំហំ១៦គុណ២២ម៉ែត្រ ចំណាយពេលថតរូបជាង២០ថ្ងៃ ដោយក្រោកពីព្រលឹមម៉ោង៣:៣០ព្រឹក រង់ចាំផ្តិតរូបភាពស្អាតៗជាច្រើននៅតំបន់អង្គរ ដែលរូបភាពទាំងអស់នោះនៅក្នុងខ្សែភាពយន្តដែលនិងត្រូវចាក់បញ្ជាំងថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២២ នៅLos Angeles California សហរដ្ឋអាមេរិក។

ជាងថតរូបអាជីពម្នាក់នេះ ក៏បានបន្ថែមថា លោកក៏សង្ឃឹមថាខ្សែរភាពយន្តមួយនេះ និងចាក់បញ្ចាំងក្នុងស្រុកនាពេលអនាគតផងដែរ៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម