ក្លឹប​នៅ​លីគ​ទី​២ អាល្លឺម៉ង់​មួយ​នេះ​ បាន​ផ្ដាច់​កុងត្រា​​ដៃគូ​ឧបត្ថម្ភ​ នឹង​ក្រុម​ហ៊ុន​ប្រេង​ដ៏​ធំ​បំផុត​របស់​រុស្ស៊ី​

  • 2022-02-28 12:23:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Schalke 04 ដែល​ជា​ក្លឹប​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៅ​លីគ​ទី​២ ​ Bundesliga គឺ​ 2. Bundesliga បាន​សម្រេច​បញ្ចប់​កុងត្រា​ដៃគូ​ឧបត្ថម្ភ​ជា​មួយ​នឹង​​ ក្រុម​ហ៊ុន​ Gazprom ដែល​ជា​ក្រុម​ហ៊ុន​ប្រេង​ធំ​បំផុត​របស់​ប្រទេស​រុស្ស៊ី​។

ក្លឹប​អាល្លឺម៉ង់​នេះ​ជឿជាក់​ជាក់​ថា ​ទោះ​ផ្ដាច់​កុងត្រា​ជា​មួយ​ក្រុមហ៊ុន​ខាង​លើ​ ក៏​មិន​ប៉ះពាល់​ហិរញ្ញវត្ថុ​របស់​ក្លឹប​ដែរ​ ​​ដោយ​ពួក​គេ​ជឿជាក់​នឹង​​អាច​រក​ដៃគូ​ឧបត្ថម្ភ​ថ្មី​ឆាប់ៗ​។

ចាប់​តាំង​ពី​បញ្ហា​រុស្ស៊ី​បាន​វាយ​ចូល​អ៊ុយក្រែន​កើត​ឡើង​មក​ បណ្ដា​ក្លឹប​ក៏​ដូច​ជា​ស្ថាប័ន​នៅ​អឺរ៉ុប​ជា​ច្រើន​បាន​បញ្ចប់​ ឬ​​មិន​ផ្ដល់​កុងត្រា​ឲ្យ​ក្រុមហ៊ុន​រុស្ស៊ី​នោះ​ទេ​ ជាក់ស្ដែង​ដូច​ជា​ Man Utd និង​ UCL ជា​ដើម។

ស្ថាប័ន​ ក្លឹប​ កីឡាករ​ និង​អ្នកគាំទ្រ​ជា​ច្រើន​នៅ​អឺរ៉ុបក៏​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​សង្គ្រាម​មួយ​នេះ​៕

ប្រភព៖ CNA   ប្រែ​សម្រួល៖ ហ៊ីម រស្មី