Jay Park ចាប់ផ្ដើមនិយាយដើម IU នូវរឿងរ៉ាវពីក្រោយបទថ្មី “GANADARA”

  • 2022-03-21 05:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃ១៩ ខែមីនា ឆ្នាំ២០២២ ពេល​បង្ហាញ​មុខ​ក្នុង​កម្មវិធី The Manager របស់ MBC តារា​ចម្រៀង Jay Park បាន​លើកយក​រឿងរ៉ាវ​មួយចំនួន​មក​បង្ហើបឲ្យគ្រប់គ្នា​បាន​ដឹង ពិសេស​ទាក់ទង​នឹង​បទ​ថ្មី​របស់ខ្លួនជាមួយនឹង IU។

Jay Park បាន​និយាយថា៖ «ខ្ញុំ​ពិតជា​រំភើប​ចិត្ត​ណាស់​ដែល​ IU យល់ព្រមធ្វើជា​តារាច្រៀង Feature។ បទ​នេះ​ពិតជា​បទ Sweet មែន»។

តារារូបនេះ​នៅ​បាន​បន្តទៀតថា៖ «បន្ទាប់​ពី​ស្ដាប់បទ​ “All I Wanna Do” រួច IU ក៏បាន​ទាក់ទង​មក​ខ្ញុំ ហើយនិយាយថា “ខ្ញុំ​ពិតជា​រីករាយណាស់ពេល​ស្ដាប់បទ​របស់អ្នក ចាំថ្ងៃណា​មួយ​យើងធ្វើការជាមួយគ្នា”។ ដំបូងខ្ញុំ​គិត​ថា​ នាងគ្រាន់តែសម្ដែង​ការគួរសម​ទេ ប៉ុន្តែ​ខ្ញុំបានឮពាក្យហ្នឹង​ហើយ ខ្ញុំក៏ភ្ញាក់ហ្មង របៀបដូចថា "មែនក៏អី?” ហើយខ្ញុំ​ក៏ចាបផ្ដើមប្រញាប់ចាត់ចែងភ្លាមៗតែម្ដង»។

មិនទាន់អស់ទេ Jay Park ក៏បាន​សម្រិតសម្រាំង​ស្នាដៃថ្មី​នេះ​ ហើយស្នើរទៅ​នាង ដោយមិនគិត​ច្រើន។ IU ពិតជា​បាន​បង្ហាញពីចេតនាក្នុងការរួមការងារជាមួយ **Jay Park **មុន ស្របពេល​តារា​ប្រុសរូបនេះ​ក៏ចាប់អារម្មណ៍នឹង​បំណងសហការជាមួយគ្នា ដូច្នេះ​ក៏សម្រេច​បង្កើតបទថ្មីរួមគ្នាតែម្ដង នោះគឺ "GANADARA”

ប្រភព៖ Soompi   អត្ថបទ៖ ធារី