គ្រូ​អាហ្សង់ទីន​ ឆ្លើយតប​រឿង​រ៉ាវ​ដែល​ថា​ Messi នឹង​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ បន្ទាប់​ពី​ចប់​ World Cup 2022

  • 2022-03-28 12:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ខ្សែ​ប្រយុទ្ធ​ Lionel Messi បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​ដោយ​ថា​ គេ​នឹង​ធ្វើ​ការ​គិតគូរ​​ពី​រឿង​អនាគត​ទាក់ទង​នឹង​អាជីព​នៅ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បន្ទាប់​ពី​ចប់​ World Cup 2022 ។

រឿង​រ៉ាវ​បាន​ធ្វើ​ឲ្យ​​មតិ​ជា​ច្រើន​យល់​ថា​ ខ្សែ​ប្រយុទ្ធ​វ័យ​៣៤ឆ្នាំ​នេះ​នឹង​អាច​ចូល​និវត្តន៍​ពី​អាជីព​នៅ​ក្រុម​ជម្រើស​ជាតិ​ក្រោយ​ប្រកួត​ World Cup លើក​នេះ​ហើយ​។ សារព័ត៌មាន​ក៏​បាន​សួរ​បញ្ហា​នេះ​ទៅ​កាន់​ លោក​ Lionel Scaloni គ្រូ​បង្គោល​ជម្រើសជាតិ​អាហ្សង់ទីន​។

លោក​ Scaloni ក៏​បាន​ឆ្លើយ​តប​ថា​៖" បន្ទាប់​ពី​លេង​នៅ​ World Cup ហើយ​។ កីឡាករ​ម្នាក់​ៗ​ គេ​វាយ​តម្លៃ​ខ្លួន​គេ​ហើយ​។ ខ្ញុំ​អត់នៅ​ក្នុង​ខ្លួន​គេ​ផង​ អញ្ចឹង​ខ្ញុំ​ម៉េច​ដឹង​ថា​គេ​គិត​អី​។ ទោះ​រឿង​ហ្នឹង​ទៅ​ជា​យ៉ាង​ម៉េច​ក៏​ដោយ​ យើង​ត្រូវ​តែ​ពេញ​ចិត្ត​នឹង​អ្វី​កើត​ឡើង​។ យើង​កុំ​ទៅ​គិត​អា​រឿង​អនាគត​អី​ហ្នឹង​ ពេញ​ចិត្ត​នឹង​សមត្ថភាព​ដែល​គេ​សព្វ​ថ្ងៃ​នេះ​ទៅ​ "។

លោក​បាន​បន្ត​ថា​៖" នេះ​ជា​ច្បាប់​នៃ​ជីវិត​ទៅ​ហើយ​ ដល់​ពេល​ណា​មួយ​រឿង​ហ្នឹង​នឹង​កើត​ឡើង​។ វា​អត់​បាន​ការ​នោះ​ទេ​ ដែល​គិត​ថា​នឹង​រឿង​អី​កើត​ឡើង​ក្រោយ​ World Cup នេះ​ "។

អាហ្សង់ទីន​នឹង​ប៉ះ​ជា​មួយ​អេក្វាឌ័រ​ ក្នុង​វគ្គ​ជម្រុះ​ World Cup ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ខាង​មុខ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី