[ក្ដៅៗ] LAY (EXO) ប្រកាស លាចេញ ពីផលិតកម្ម SM ជាផ្លូវការហើយ

  • 2022-04-08 03:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វីដែល​អ្នកគាំទ្រភ័យបារម្ភបានមកដល់ ហើយគ្រប់គ្នាក៏ត្រូវតែទទួល​យកដែរ នោះគឺ Lay (EXO) ប្រកាសចាកចេញពីផលិតកម្ម SM ហើយ។

LayZhang Yixing បាន​បង្ហោះ​លិខិតសរសេរដោយដៃផ្ទាល់​ ជូនដល់ EXO-L ទូទាំងពិភពលោក​ថា​ខ្លួន​ដល់ពេល​ត្រូវ​ លាហើយ ក្នុងនាម​ជា​បុគ្គលិករបស់ SM

ក្នុងសំណេរជា​ភាសាអង់គ្លេស Lay បាន​បញ្ជាក់ថា៖

«១០ឆ្នាំនៃការ​លូតលាស់ទៅមុខ អរគុណដល់អ្នកទាំងអស់គ្នា អរគុណទៅដល់បងប្អូន EXO សម្រាប់ការកំដរ និង​ការលើកទឹកចិត្ត។

អរគុណទៅដល់ក្រុមការងារនៅ SM សម្រាប់ការជួយដឹង​ឮគ្រប់ជំហាននៃការលូតលាស់ទៅមុខនិងការសម្រេចបានទាំងឡាយរបស់ខ្ញុំ។

អរគុណដល់អ្នកគាំទ្រទាំងអស់សម្រាប់ក្ដីស្រឡាញ់​​និងការគាំទ្រ ដោយគ្មានលក្ខខណ្ឌ។

ដល់ពេល​ដែល​ត្រូវ​និយាយ លា ក្នុង​នាម​ជា​បុគ្គលិក SM ហើយ។ វា​គឺជា​ការ​ចាប់ផ្ដើម​ថ្មី​របស់​ខ្ញុំ ស្របពេល​មាន​អាយុ ៣០ឆ្នាំ។ ប៉ុន្តែខ្ញុំ​នៅ​តែ​ជា Lay ពេល​សមាជិកត្រូវ​ការខ្ញុំ។

ខ្ញុំ​គឺជាសមាជិកគ្រួសាររបស់អ្នក ដែល​នៅក្នុងប្រទេសចិន ឈ្មោះ Zhan Yixing។

ស្រឡាញ់អ្នកជា​រៀងរហូត…

EXO, Let’s Love»។

ទោះបី Lay ប្រកាសពីការចាកចេញពី SM មែន ប៉ុន្តែ​ Lay នៅតែ​បន្សល់​នូវក្ដីសង្ឃឹម ដោយលោកបាន​បញ្ជាក់ថា លោក​នឹងផ្ដល់ពេល​សម្រាប់ EXO គ្រប់ពេល​ នៅពេលណាដែលក្រុមត្រូវការលោកក្នុងការ​ចេញបទចម្រៀងរួមគ្នា៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម