លទ្ធផលតារា K-Pop ល្បីដាច់គេលើពិភពលោក ប្រចាំនៅឆ្នាំ ២០២២

  • 2022-04-23 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ KOFICE (Korea Foundation for International Cultural Exchange) បាន​សហការជាមួយនឹងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បាន​ធ្វើការស្រង់មតិចេញពីមនុស្សជា​ច្រើន​តាំង​ពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។

ការអង្កេត​ (Servey) ​នេះ បាន​បង្ហាញ​ច្បាស់ៗ​ពីឥទ្ធិពល​របស់ K-Pop ដែល​សម្រុក​វាយលុកលើពិភពលោករយៈពេល​មួយឆ្នាំ​ចុងក្រោយ។

១. ​ BTS

BTS គឺជា​ក្រុម​ចម្រៀង​ដែលយកឈ្នះ​គេឯង ដោយជាប់​លេខ ១ ពេល​ទទួល​ចំនូនបោះ​ឆ្នោតសរុប៖

  • ២៦,៧ភាគរយ ក្នុង​ចំណោម​តារា​ចម្រៀងក្នុងប្រទេសកូរ៉េ
  • ៤៤ភាគរយ នៅអាហ្សង់ទីន
  • ៣៦,៣ភាគរយ នៅឥណ្ឌូនេស៊ី -៣៥,៦ភាគរយ នៅ​ប្រេស្ស៊ីល -៣២,៤ភាគរយ នៅទួរគី -៣១,៧ភាគរយ នៅបារាំង

២. BLACKPINK

ចំនួនអ្នកបោះឆ្នោតសម្រាប់ BLACKPINK គឺកើនឡើងខ្លាំង ពិសេសនៅ​ប្រទេស​ថៃ ដោយ​លទ្ធផល​ស្មើនឹង ៣០,៥ភាគរយ និង ២៩,៥ភាគរយ នៅ​ប្រទេស​ម៉ាឡេស៊ី។

៣. IU

នាងទទួល​បាន​ក្ដី​ស្រឡាញ់​ដ៏ច្រើនខ្លាំង​បំផុត តែបើគិតប្រទេស​ចិន ដោយ IU មាន​អ្នកបោះឆ្នោតឲ្យ ៧,៤ភាគរយ

៤. LISA (BLACKPINK)

Lisa មានអ្នកបោះឆ្នោតឲ្យច្រើនសរុបចំនួន ២,៤ភាគរយ

៥. PSY

ម្ចាស់បទ «Gangnam Style» ជាប់លេខ ៥ ទោះបីជា​មិនមាន​បទថ្មី ប៉ុន្តែចំហាយភាពល្បីល្បាញ​របស់​លោកនៅតែមានឥទ្ធិពលខ្លាំង​ដដែល៕

ប្រភព៖ kpopstarz   អត្ថបទ៖ ធារី