SM ច្រានចោលព័ត៌មានថា Chanyeol មើលងាយនារីភេទ ហើយហ៊ានលើកម្រាមកណ្ដាលដាក់ទៀត

  • 2022-04-27 09:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម SM បាន​ច្រាន​ចោលទាំងស្រុងនូវព័ត៌មានដែល​បាន​លើកឡើងទាក់ទង​នឹង​ Chanyeol (EXO) ថា​លោកធ្វើបាបអ្នកបើកតាក់ស៊ីស្រីម្នាក់។

ថ្មីៗស្រាប់តែ​មាន​ Influencer ខាងម៉ូតូមាន​ឈ្មោះថា​ Jang Si Nae បាន​ចូលរួម​ជា​កិត្តិយសក្នុងកម្មវិធី Channel S ជាមួយនឹង​ស្វាមីរបស់ខ្លួន និងបាន​រ៉ាយរ៉ាប់រឿងមួយ ពីតារាល្បី​ម្នាក់ដែល​បាន​ធ្វើបាន​នាង ហើយជេរ ពេលនាងកំពុងបំពេញការងារ (បើកតាក់ស៊ី)។

នារីម្នាក់នេះ​បាន​និយាយថា៖ «ថ្ងៃមួយ​ ខ្ញុំ​បាន​ជិះម៉ូតូ​ទៅ​ធ្វើការ ហើយ​បុរស​ម្នាក់ជិះរថយន្ត​បរទេសពីក្រោយខ្ញុំ ដែល​ពិតជា​គ្រោះថ្នាក់មែនទែន។ គាត់សម្រុកមកពីក្រោយខ្ញុំ​យ៉ាង​លឿន ហើយ​ខ្ញុំ​បាន​គេច​ពី​គាត់ ប៉ុន្តែ​គាត់​បាន​លើកម្រាមដៃកណ្ដាលដាក់ខ្ញុំ។ ខ្ញុំ​បាន​តាម​គាត់ ​ដើម្បី​យក​លេខ [​ស្លាក​លេខឡាន​] របស់គាត់ ប៉ុន្តែ​គាត់​បាន​ឈប់​នៅ​ភ្លើងស្តុប​។

ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគាត់ធ្វើបែបនេះដាក់ខ្ញុំ ដូច្នេះខ្ញុំក៏គោះបង្អួច ហើយសួរ ពេលនោះគាត់បានបិទមុខគាត់ ហើយថែមទាំងរុញខ្ញុំចេញ។ ទីបំផុតទើបខ្ញុំដឹងថា ម្នាក់នោះជា Idol ។ គាត់ជា idol ដ៏ល្បីមួយរូប ខ្ញុំគិតថាខ្ញុំនឹងត្រូវកប់រឿងនេះចោល គឺពេលដែលឈ្មោះរបស់គាត់ ត្រូវបានធ្លាយចេញពីមាត់របស់ខ្ញុំ។»

ដោយ​សារ​ពន្លឺ​ចាំងផង​ ហើយបង្អួច​ដែល​មាន​ពណ៌​ស្រអាប់ទៀត វា​ជាការពិបាក​សម្រាប់​អ្នក​មើល​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​បុរសម្នាក់នោះណាស់។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួន ស្រាប់តែចោទទៅ Chanyeol ដោយផ្អែកលើរថយន្ត និងរូបរាងដៃ។

ពាក្យចោទប្រកាន់តៗគ្នា ក៏បាន​ទៅដល់ត្រចៀកផលិតកម្ម SM ដូចនេះ​មិនចាំយូរឡើយក្រុមហ៊ុននេះក៏បាន​ធ្វើសេចក្តីថ្លែងការណ៍ទៅឱ្យបណ្ដាញផ្សព្វផ្សាយព័ត៌មាន News1 ដោយបានការពារ Chanyeol និងបញ្ជាក់ថាគាត់មិនមែនជាពិរុទ្ធជនក្នុងរឿងនេះទេ។

«អ្នកដែលនៅក្នុង​វីដេអូ​នេះ​មិនមែន​ Chanyeol ទេ។ យានជំនិះដែលលើកឡើង គឺខុសពីយានជំនិះផ្ទាល់ខ្លួនរបស់ Chanyeol ។ យើង​នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​យ៉ាង​ខ្លាំង​ប្រឆាំង​នឹងចេតនាផ្សាយ នាំឲ្យមាន​ការ​រីក​រាល​ដាល​នៃ​ព័ត៌មាន​មិន​ពិតនេះ»

ប្រភព៖ Koreaboo  

អត្ថបទពេញនិយម