ទោះ SM ប្រកាសហើយក៏នៅមានអ្នកចេចចូច ឥឡូវ Fan លើកភស្តុតាង ដើម្បីភាពស្អាតស្អំ Chanyeol

  • 2022-04-28 02:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាក់ទងនឹង​ករណី​ដែល​មាន​នារី​ម្នាក់​ចោទ​ថា Idol ម្នាក់​បាន​ប្រើអាកប្បកិរិយាមិនសមរម្យដាក់នាង ថែម​ទាំង​ប្រមាថទៀត បាន​ធ្វើឲ្យមនុស្សមួយចំនួនគិតថា​តារានោះអាចជា Chanyeol (EXO)។ ទោះជាយ៉ាងណា SM ក៏បាន​ចេញច្រាន​ចោល​នូវការចោទប្រកាន់នេះដែរ ថា​មិនមែនជា​ការពិតឡើយ។

ជាក់ស្ដែង​ក្នុងឃ្លីបវីដេអូ​ដែល​នារី​នោះបាន​បង្ហាញ គេឃើញថា​អ្នក​ដែល​នៅក្នុងឡាន​នោះ​ ជិះឡាន Mercedes Benz G-Wagon។ ឃើញបែប​នេះ​អ្នក​ខ្លះ​ក៏​សង្ស័យ​ថា​ជា​ Chanyeol ព្រោះ​លោកក៏មាន​ឡាននេះ​ដែរ។

ឡានក្នុងវីដេអូ
ឡានរបស់ Chanyeol

ត្រឹមផលិតកម្ម SM ប្រកាស​ ពុំគ្រប់គ្រាន់អាច​ធ្វើឲ្យមហាជន​អស់ចិត្តនៅឡើយទេ ទើប​អ្នក​ប្រើបណ្ដាញសង្គម ប្រមូលភស្តុតាងទាំងអស់ ក្នុងបំណងស្វែងរក​យុត្តិធម៌ឲ្យ Chanyeol។ នៅ​លើបណ្ដាញសង្គម​ចិនគឺ Weibo មហាជន​បាន​បង្ហាញ​ពីការ​ប្រៀបធៀប​រវាង ឡានរបស់ Chanyeol និងឡាន​ដែល​នៅក្នុង​វីដេអូ​នោះ ដោយលទ្ធផល​ចេញមក ខុសគ្នា។

ក្នុងវីដេអូ ឡាន​ដែល​មាន​ម្ចាស់ប្រព្រឹត្តិ​ចរិតមិនល្អនោះ គឺពណ៌ខ្មៅ (Mercedes Benz G63 AMG(V8)) ចំណែកឡានរបស់ Chanyeol គឺជាពណ៌ប្រផេះ (G65 AMG (V12))

បន្ទាប់​ពីគ្រប់យ៉ាង​បាន​បញ្ជាក់​បន្ថែម​លម្អិតបែបនេះ​ហើយ ក៏​មាន​អ្នក​ប្រើអ៊ីនធើណិតភាគ​ច្រើន​បាន​លើកឡើងថា​ ពួកគេ​អាណិត Chanyeol មក​សម​ណា​មកត្រូវ​គេ​ចោទថា​ធ្វើខុស ទាំងដែល​សាមីខ្លួនមិន​បាន​ដឹង​រឿងអ្វី​សោះ៕

ប្រភព៖ Koreaboo