កំពូល​ភ្នាក់ងារ​កីឡាករ​ដ៏​មាន​ឥទ្ធិពល​ Mino Raiola បាត់​បង់​ជីវិត​ក្នុង​វ័យ​៥៤​ឆ្នាំ​

  • 2022-04-28 12:19:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mino Raiola កំពូល​ភ្នាក់ងារ​កីឡាករ​ប្រចាំ​បាល់ទាត់​អឺរ៉ុប​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ បាន​បាត់​បង់​ជីវិត​នៅ​វ័យ​៥៤ឆ្នាំ​ ដោយ​សារ​តែ​បញ្ហា​សុខភាព​។ នេះ​បើ​យោង​ Mirror ។

លោក​ជា​ភ្នាក់ងារ​កីឡាករ​បស់​ Zlatan Ibrahimovic, Paul Pogba, Erling Haaland, Marco Verratti, Moise Kean, Henrikh Mkhitaryan, Gianluigi Donnarumma, Mario Balotelli និង​កំពូល​កីឡាករ​ជា​ច្រើន​រូប​ទៀត​។

បើ​តាម​សារព័ត៌មាន​ជា​ច្រើន​នៅ​ប្រទេស​អ៊ីតាលី​គឺ​លោក​បាន​ស្លាប់​ដោយ​សារ​តែ​ជំងឺ​សួត​ ដោយ​លោក​ធ្លាប់​ចូល​បន្ទប់​វះកាត់​ព្យាបាល​ម្ដង​រួច​មក​ហើយ​កាល​ពី​ខែ​មករា​ ឆ្នាំ​២០២២​ ប៉ុន្តែ​ព័ត៌មាន​មួយ​នេះ​មិន​បាន​ទម្លាយ​នៅ​ពេល​នោះ​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Mino Raiola ចាប់​ផ្ដើម​អាជីព​ជា​ភ្នាក់ងារ​កីឡាករ​នេះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣រហូត​មក​ ដោយ​លោក​មាន​ភាព​ជោគជ័យ​នៅ​ក្នុង​អាជីព​នេះ​ខ្លាំង​ និង​មាន​មជ្ឈដ្ឋាន​បាល់ទាត់​ទទួល​ស្គាល់​៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម