ជួយប្រាប់តៗគ្នាផង! ABA ពន្យល់ច្បាស់ៗហើយ មូលហេតុតាម ATM ដកបានតែ ១០០ដុល្លារ និង ៥ម៉ឺនរៀលឡើង

  • 2022-05-03 09:56:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់សេវារបស់ធនាគារដ៏ធំលំដាប់ជួរមុខក្នុងប្រទេសកម្ពុជា កំពុងតែជជែកគ្នាពេញបណ្ដាញសង្គមទំនាក់ទំនងហ្វេសបុក និងមានការចែករំលែកជាច្រើនអំពីករណីមិនអាចដកប្រាក់ក្រដាស ១០ ដុល្លារ ២០ ដុល្លារ ៥០ ដុល្លារបាន គឺតម្រូវឱ្យដកចាប់ពី ១០០ដុល្លារឡើង។ បញ្ហានេះកំពុងត្រូវបានមហាជនងឿងឆ្ងល់ និងសូមឱ្យធនាគារពន្យល់អំពីការផ្លាស់ប្ដូរមួយនេះ និងពិសេសនោះគឺអ្នកដែលមិនមានប្រាក់ក្នុងគណនីលើសពី១០០ដុល្លារ គឺមិនអាចដកប្រាក់ដាក់តាមខ្លួនបាននោះទេ។

បញ្ហានេះ Sabay បានព្យាយាមទំនាក់ទំនងទៅកាន់អ្នកជំនាញផ្នែកហិរញ្ញវត្ថុដែរ ប៉ុន្តែពួកគេមិនអាចធ្វើការឆ្លើយតបបាននោះទេ ។ ដោយឡែកមានការពន្យល់មួយពីធនាគារ ABA ទៅកាន់អតិថិជនរបស់ខ្លួនតាមរយៈការឆ្លើយតបរបស់មតិមហាជន។ មានប្រជាពលរដ្ឋបានធ្វើការសំណូមពរសូមឱ្យដាក់ប្រភទក្រដាសប្រាក់ ១០ ដុល្លារ ២០ ដុល្លារ ៥០ដុល្លារវិញផង ព្រោះពួកគេមិនមានប្រាក់ដល់ ១០០ដុល្លារនោះទេ ។ ABA បានពន្យល់ទៅវិញថា៖ «សូមអរគុណ សម្រាប់មតិយោបល់ខាងលើ ព្រមទាំងការគាំទ្រក្នុងការប្រើប្រាស់សេវាកម្មរបស់ធនាគារ ABA។ សូមជម្រាបជូនបងថា នាពេលបច្ចុប្បន្ននេះ ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ក្រដាសប្រាក់រៀល តាមទូរ​ ATM មានការកែប្រែដែលអតិថិជនអាចធ្វើការដកប្រាក់បានចាប់ពីសន្លឹកប្រាក់ 100 ដុល្លារ និង 50,000 រៀល ។ ដោយឡែក យើងនឹងបញ្ជូនសំណើនេះទៅថ្នាក់ដឹកនាំខាងលើដើម្បីធ្វើការត្រួតពិនិត្យជូនបន្ថែម។ ​ករណីមានចម្ងល់បន្ថែមសូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈប្រអប់សារឯកជន ឬ លេខទូរសព្ទ ០២៣ ២២៥ ៣៣៣ សម្រាប់សេវាកម្មអតិថិជន ២៤ម៉ោង/សប្តាហ៍»៕

អត្ថបទពេញនិយម
អត្ថបទថ្មី