អ្នកគាំទ្រប្រទះឃើញរូបថត Jennie ដាក់តាំងនៅបន្ទប់ សង្ស័យក្នុងផ្ទះ G-Dragon

  • 2022-05-13 06:05:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រប្រទះឃើញរូបថតស្រីស្អាត Jennie សមាជិកក្រុម BIGBANG ព្យួរក្នុងផ្ទះ G-Dragon កំពុងរងការសង្ស័យពីមហាជនចំពោះទំនាក់ទំនងអ្នកទាំងពីរកាន់តែស៊ីជ្រៅ ដែលបិទបាំងអ្នកគាំទ្រ។

ពាក្យចចាមអារ៉ាមរវាង G-Dragon និង Jennie កំពុងមានស្នេហាជាថ្មីម្តងទៀត។ ពាក្យចចាម អារ៉ាមនេះកើតចេញពី Instagram ដែលបាន Add Story ដោយ G-Dragon កាលពីថ្ងៃទី ១១ ខែឧសភា។

រូបភាពនោះគឺជានារីម្នាក់កាន់អាវយឺតម៉ាក Chanel នៅក្នុងបន្ទប់។ នៅផ្នែកខាងក្រោយនៃបន្ទប់គឺមានរូបភាពរបស់ Jennie សមាជិកក្រុម BLACKPINK ព្យួរលើជញ្ជាំង។

អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនកំពុងដាក់ការសង្ស័យថារូបភាពរបស់តារាស្រីរូបនេះកំពុងព្យួរនៅផ្ទះរបស់ G-Dragon ប៉ុន្តែគេមិនទាន់ប្រាកដទេថាផ្ទះនេះជាផ្ទះ G-Dragon ឬយ៉ាងណា។

យ៉ាងណាមិញកន្លងមក G-Dragon និង Jennie ត្រូវបានមហាជនធ្លាប់សង្ស័យថាអ្នកទាំងពីបានណាត់ជួបគ្នាលើកដំបូងកាលពីខែកុម្ភៈ៕

ប្រភព៖ Koreaboo   ប្រែសម្រួល៖ Kesor