ជួយលុះក្ស័យ! IU ចាយលុយឈុតធំ ជួយដល់ក្មេងៗ អបអរថ្ងៃខួបកំណើតឆ្នាំថ្មីរបស់ខ្លួន

  • 2022-05-16 10:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាថ្មី​ម្ដងទៀតហើយ ដែល​ IU អបអរខួបកំណើតរបស់ខ្លួន ដោយបរិច្ចាគថវិកាផ្ទាល់ក្នុង​ការជួយដលក់អ្នក​ដែល​ត្រូវ​ការជំនួយ។ ដោយឆ្នាំនេះនាងបានចំណាយលុយសរុប ២១០លានវ៉ុន (ខ្ទង់ ១៦៣ ៥១៧ដុល្លារ) ជួយអង្គការមនុស្សធម៌ ក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួនក្នុង​ឆ្នាំនេះ។

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ​ ក្រុមហ៊ុនរបស់នាងគឺ EDAM Entertainment បាន​បង្ហើប​ថា​ IU បាន​បរិច្ចាគថវិកាសរុបចំនួន ២១០ លានវ៉ុន (ខ្ទង់ ១៦៣ ៥១៧ដុល្លារ) ទៅដល់អង្គការ Snail of Love, Korean Unwed Mothers' Families Association, Changinwon និង  Eden I Ville

ការឧបត្ថម្ភនេះ​ នឹង​ត្រូវ​យកទៅប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ថ្លៃព្យាបាលកុមារ និងក្មេងជំទង់ដែលមានបញ្ហាការស្តាប់ (អសមត្ថភាពក្នុងការស្ដាប់) ក៏ដូចជាចំណាយលើការរស់នៅសម្រាប់គ្រួសារដែលមានចំណូលទាប និងជាគ្រួសារដែលមាន តែឪពុក ឬមាន​តែម្ដាយ ព្រមទាំងជួយជួសជុលសម្ភារៈបរិក្ខារសម្រាប់កុមារ និងជនពិការ។

គួរបញ្ជាក់ដែរថា សកម្មភាពមនុស្សធម៌របស់ IU គឺធ្វើឡើងជា​រឿយៗ មិនថាក្នុងថ្ងៃខួបកំណើត ថ្ងៃខួបនៃការចូលសិល្បៈ និងក្នុងពេល​ដែលប្រជាជនកូរ៉េជួបទុក្ខលំបាកផ្សេងៗ៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី