ធ្លាប់តែធ្វើឲ្យគេ Crush ឥឡូវ IU មកចាញ់ស្នេហ៍ Kang Dong Won ហើយមិនហ៊ានទាំងមើលមុខគេផង

  • 2022-05-20 02:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនធ្លាប់និយាយថា លង់អ្នកណាទេ ប៉ុន្តែប៉ះ Kang Dong Won តារា​ចម្រៀង IU ស្រាប់តែ​សារភាពថា​ សម្រស់របស់លោកពិតជាមិនធម្មតា។

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បទសម្ភាសមួយបាន​រៀបចំ​ឡើង​ ដោយមាន​ការចូលរួមពីតួសម្ដែងក្នុងរឿង «Broker» រួមមាន Song Kang Ho, Kang Dong Won, IU និង Lee Joo Young

ភាពយន្តខ្នាតធំ នេះ​ ត្រូវ​បាន​មហោស្រពភាពយន្តអន្តរជាតិ Cannes International Film Festival លើកទី ៧៥ អញ្ជើញជាពិសេស ដោយតួ​ឯកធំ គឺ លោក Song Kang Ho លើកឡើង​ពីសាច់រឿងខ្លះៗថា «វា​មិនមែន​ជា​គ្រួសារពិតនោះទេ ប៉ុន្តែរឿង​នេះ​ គឺជា​រឿងដែលគ្រួសារមួយ ពោរពេញទៅដោយអារម្មណ៍ចម្រុះ ពុះកញ្ជ្រោលច្រើនជាងគ្រួសារពិតទៀត»។

ក្នុងអំឡុងពេលផ្ដល់សម្ភាស តារាសម្ដែង Song Kang Ho និង Kang Dong Won បានបញ្ជាក់ថា ពួកគេមានឱកាសជួបគ្នាម្តងទៀតក្នុងខ្សែភាពយន្តជាលើកដំបូងក្នុងរយៈពេល ១២ ឆ្នាំចាប់តាំងពីរឿង ថតរឿង «Secret Reunion» រួមគ្នាចប់។ Song Kang Ho បានឲ្យដឹងថា លោកមានអារម្មណ៍ថា Kang Dong Won កាន់តែខ្ពស់ និងសង្ហាជាងមុន។ Song Kang Ho បន្ថែមទៀតថា ខ្លួនមានអារម្មណ៍​ដូច​ជា​បាន​ជួប​ប្អូន​ប្រុស​ពៅ​​ម្ដង​ទៀតដែរ។

នៅពេលអ្នកសម្ភាស សួរថាតើ IU និង Lee Joo Young ធ្លាប់ទទួលបទពិសោធន៍ការងារពីមុនជាមួយ Song Kang HoKang Dong Won ទេ? ពួកគេទាំងពីរបានលើកថា នេះជាលើកដំបូង ហើយពួកគេមានអារម្មណ៍ថាមានកិត្តិយសដែលបានធ្វើការជាមួយរៀមច្បងដ៏អស្ចារ្យនៅក្នុងវិស័យភាពយន្ត។

IU បានបន្ថែមថា «ខ្ញុំគិតថា ខ្ញុំអាចគ្រប់គ្រងខ្លួនឯងបាន នៅពេលដែលខ្ញុំដាក់ចិត្ត ប៉ុន្តែពេលនោះខ្ញុំមិនអាចបើកភ្នែកមើលរៀមច្បង Kang Don Won បានទេ ព្រោះគាត់មានមុខមាត់សង្ហាពេក»។

បន្ថែមពីលើនេះ IU ក៏បានសារភាពចំៗ ថានាងសរសើររូបរាងសង្ហារបស់ Kang Dong Won មិនដាច់ពីមាត់ឡើយ៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី