២ប្រភេទ​កីឡា​ទៀត​ហើយ​ឈ្នះ​មេដាយ​ជូន​កម្ពុជា​នៅ​ស៊ីហ្គេម​វៀតណាម​

  • 2022-05-22 06:10:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ខាង​ក្រុម​ការងារ​តាមដាន​ និង​សរុប​មេដាយ​នៅ​ឯ​ប្រទេស​វៀតណាម​ គឺ​កម្ពុជា​ទទួល​បាន​មេដាយ​ប្រាក់១​គ្រឿង​ និង​សំរឹទ្ធ​១​ ទៀត​ហើយ​នា​ការ​ប្រកួត​ស៊ីហ្គេម​វៀតណាម។

ខាងហែលទឹក

**ទី១​ ប្រភេទ​កីឡា​ហែល​ទឹក​ លើ​វិញ្ញាសា​ ហែល​ពាក់​ជើង​ទា​បណ្ដាក់​ ៤x២០០​ម៉ែត្រ។​** មេដាយ​នេះ​ក៏​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ប្រភេទ​កីឡា​ហែល​ទឹក​នេះ​ ព្រោះ​ការ​ប្រកួត​ធំៗ​បែប​នេះ​គឺ​កម្ពុជា​ពិបាក​ក្នុង​ការ​ស្វែង​រក​មេដាយ​ណាស់។​ ពិធី​បំពាក់​មេដាយ​នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​នេះ។​

ទី២​ ប្រភេទ​កីឡា​កាយសម្ព័ន្ធ​ ក៏​ឈ្នះ​មេដាយ​ប្រាក់១គ្រឿង​ដែរ​នា​ព្រឹកមិញ​នេះ។​ មេដាយ​នេះ​រក​បាន​ដោយ​កីឡាករ​ ហាស់ សុខហ៊​ និង​កីឡាការិនី​ ម៉ូ ស្រីពៅ​ លើ​វិញ្ញាសា​គូរ​ MP។​ រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ ដែល​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី១២​ ឧសភា​ ២០២២​ ជិត​បញ្ចប់​ទៅ​ហើយ​ដែរ៕​

ខាងកាយសម្ព័ន្ធ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម