​រដូវ​កាល​នេះ Spurs ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​មួយ​ដែរ​នៅ Premier League ​

  • 2022-05-27 02:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Spurs ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​មួយ​ដែរ​នៅ​ក្របខណ្ឌ English Premie League ​ពោល​គឺ​ពាន​រង្វាន់ ​ក្រុម​ដែល​វាយ​បក​សឹង​មិន​គួរ​ឱ្យ​ជឿ ​ដែល​ពួកគេ​ធ្វើ​បាន​ទល់​ក្រុម Leicester City ​។

​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​ក្រុម Spurs ​ត្រូវ​ក្រុម Leicester City ​នាំ​មុខ ២-១ ​រហូត​ដល់​នាទី​៩៤​ឯ​ណោះ ​ហើយ​ដល់​នាទី​នេះ ​ក្រុម​របស់​លោក Conte ​នៅ​សល់​ឱកាស​ឈ្នះ​បាន​វិញ​ត្រឹម ០,០២​%​ប៉ុណ្ណោះ។ ​តែ​កីឡាករ​ដូរ​ចូល Steven Bergwijn ​អាច​រក​បាន​ដល់​ទៅ​២​គ្រាប់​វិញ​នៅ​ចុង​ម៉ោង​នេះ ​ធ្វើ​ឱ្យ​ការ​ប្រកួត​មាន​ការ​ប្រែប្រួល​ខ្លាំង​មែនទែន។ ​ចប់​ការ​ប្រកួត Spurs ​អាច​ឈ្នះ​បាន​វិញ​ក្នុង​លទ្ធផល ៣-២ ​។

​ការ​វាយ​បក​សឹង​មិន​គួរ​ឱ្យ​ជឿ​នេះ​ហើយ ទើប​បាន​ជា​ក្របខណ្ឌ Premier League ​សម្រេច​ចិត្ត​ផ្ដល់​ពាន​រង្វាន់​កិត្តិយស​មួយ​ដល់​ទៅ​ក្រុម Spurs ​ផង​ដែរ៕

ប្រភព៖ Dailymail   អត្ថបទ៖ នរវិទូ

អត្ថបទពេញនិយម