វីដេអូស្ដែងៗបង្ហាញពីជនជាតិបារាំងម្នាក់ដើរបុក IU មួយទំហឹងក្នុងកម្មវិធី Cannes Film Festival

  • 2022-05-27 07:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាយវីដេអូឃ្លីបមួយរបស់ IU ដើរលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត Cannes លើកទី ៧៥ ២០២២ ត្រូវបានតារាស្រីជនជាតិបារាំងម្នាក់ដើរពារនាងមួយទំហឹង។

អ្នកគាំទ្ររបស់តារាចម្រៀង IU បង្ហាញការអន់ចិត្តយ៉ាងខ្លាំងចំពោះ នារីម្នាក់បានដើរពារ IU មួយទំហឹង ដោយគ្មានការអើពើ ឬសុំទោសទៅកាន់ IU សោះឡើយ ហាក់បីដូចជាគ្មានអ្វីកើតឡើង។

សម្រាប់ IU ផ្ទាល់នាងមិនបាននិយាយអ្វីនោះទេ ដោយមេត្តាករុណា និងនៅតែញញឹមក្រោយឧបទ្ទវហេតុ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណេតកូរ៉េបានយល់ថា "វាច្បាស់ណាស់ថានាង គ្មានគោលបំណង ប៉ុន្តែមិនសុំទោស ពេលនាងបានបុក IU នេះបង្ហាញឱ្យឃើញពីការរើសអើង ជាតិសាសន៍៕

ប្រភព៖ Koreaboo  

អត្ថបទថ្មី