២ថ្ងៃនៅទីក្រុង Cannes IU បង្ហាញភាពលេចធ្លោដោយមិនបាច់ប្រឹង ក្នុង ៤ឈុត អស្ចារ្យនេះ
- 2022-05-30 04:23:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ថ្ងៃនៅទីក្រុង Cannes IU បង្ហាញភាពលេចធ្លោដោយមិនបាច់ប្រឹង ក្នុង ៤ឈុត អស្ចារ្យនេះ
ចន្លោះមិនឃើញ
តារាសម្ដែង រួមទាំងផលិតករ អ្នកដឹកនាំរឿងជាច្រើនមកពីប្រទេសផ្សេងៗគ្នា បានបង្ហាញមុខជាបន្តបន្ទាប់ក្នុងមហោស្រពភាពយន្ត Cannes លើកទី ៧៥ ចំឆ្នាំ ២០២២ នេះ។ ក្នុងនោះក៏មានការចូលរួមពីក្រុមការងាររឿងកូរ៉េ «Broker» រួមមានតួសម្ដែង លោក Song Kang Ho, Kang Dong Won, IU, Lee Joo Young រួមទាំងអ្នកដឹកនាំរឿង Hirokazu Kore-eda ផងដែរ។
ទោះជាយ៉ាងណា អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺ វត្តមានរបស់ IU ដែលទាក់ទាញអ្នកសារព័ត៌មានចាប់យករូបភាពប្រណាំងគ្នាយ៉ាងសស្រាក់សស្រាំ។
ឈុតទី១៖
នៅថ្ងៃដំបូង IU បង្ហាញវត្តមាន ដោយដើរជាន់លើកម្រាលព្រំក្រហម រំលេចភាពស្រស់ស្អាត ប្រៀបដូចជាទេពធីតា ធ្វើឲ្យមហាជន រួមទាំងអ្នកប្រមាញ់រូបភាពចាប់យកមិនប្រណីដៃឡើយ។ ជាមួយនឹងរ៉ូបពណ៌ប្រផេះបង្ហាញសាច់ស្មា សខ្ចី និងខ្សែកមាស ស ១៨ការ៉ាត់ ជាម៉ាក House of Chaumet មានតម្លៃខ្ទង់ ៨៩ ០០០ដុល្លារ និងក្រវិល មានតម្លៃខ្ទង់ ១៦ ០០០ដុល្លារ។
ឈុតទី២៖
បន្ទាប់ពីចាកចេញពីកម្មវិធីកម្រាលព្រំក្រហម IU ក៏បានប្ដូរមកឈុតពណ៌ស បែប Classic ជាមួយនឹងស្បែកជើងកែងពណ៌សបែបសាមញ្ញ ប៉ុន្តែនៅតែលេចធ្លោដដែល។ ទោះបីជាកម្ពស់មិនអំណោយផល តែ IU ស្រស់ស្អាតខ្លាំងណាស់ វ័យក្មេងលើសអាយុពិតទៀត។
ឈុតទី៣៖
ស្ថិតក្នុងថ្ងៃបិទកម្មវិធី IU នៅតែមិនធ្វើឲ្យអ្នកគាំទ្រខកចិត្ត ប៉ុន្តែសម្រាប់សាមីខ្លួនអ្នកស្លៀករ៉ូបហាក់ដូចជាមិនសូវស្រណុកខ្លួនសោះ ដោយសារតែរ៉ូបនេះវែងពេក។ នាងត្រូវលើកកាន់កុំឲ្យទាក់ជើង ឬមានបញ្ហាដោយយថាហេតុណាមួយ។
ឈុតទី ៤៖
ចប់កម្មវិធីភ្លាម IU ក៏ប្ដូរមកឈុតចុងក្រោយភ្លែត ដែលជារ៉ូបអាវធំ ជាមួយនឹងការតុបតែងខ្លួនបែបសាមញ្ញ ដោយលើកសក់ចង់ធម្មតា តែនៅតែមិនអាចបាំងសម្រស់ស្រស់ស្អាតរបស់នាងបានដដែល៕
រូបភាពពី Dispatch