អតីត​នាយក​ Bayern សុំទោស​អ្នកគាំទ្រ​ដែល​ធ្វើ​ឲ្យ​​ Alaba ចាកចេញ​

  • 2022-05-30 12:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ខ្សែ​ការពារ​ David Alaba ​ឈ្នះ​ពាន​​ UEFA Champions League ជា​មួយ​ក្លឹប​ Real Madrid ក្នុង​រដូវកាល​នេះ​ អ្នក​គាំទ្រ​ Bayern Munich ធ្វើ​ការ​រិះ​គន់​ទៅ​កាន់​ Karl-Heinz Rummenigge អតីត​នាយក​ប្រតិបត្តិ​ក្លឹប​ Bayern ដែល​ធ្វើ​ឲ្យ​ខ្សែការពារ​នេះ​ចាកចេញ​ដោយ​ Free Transfer ទៅ​កាន់​ Real ក្នុង​រដូវកាល​នេះ​។

ទាក់ទង​នឹង​រឿង​នេះ​ លោក​ Rummenigge ក៏​បាន​ឆ្លើយ​តប​ទៅ​អ្នក​គាំទ្រ​ដែល​បាន​រិះ​គន់​នោះ​ផង​ដែរ​ថា​ លោក​ពិត​ជា​សុំទោស​ពិត​មែន​ ដោយ​នេះ​ជា​កំហុស​របស់​លោក​។

លោក​ Rummenigge បាន​និយាយ​ទៅ​កាន់​ Bildថា​៖" ខ្ញុំ​ពិត​ជា​សុំទោស​ពិត​មែន​ចំពោះ​ការ​ចាកចេញ​របស់​ David។ ខ្ញុំ​ពិត​ជា​សុំទោស​ចំពោះ​រឿង​ហ្នឹង​មែន​។ គេ​ធ្លាប់​កំពូល​មេ​ខ្សែ​ការពារ​របស់​យើង​ និង​គេ​លេង​បាន​ល្អ​មែន​ទែន​ក្រោយ​ការ​ដឹកនាំ​របស់​ លោក​ Flick ដោយ​ពេល​នោះ​គឺ​យើង​បាន​ឈ្នះ​ពាន​ Champions League នៅ​លីសបូន​។ ការ​ចាកចេញ​របស់​គេ​ពី​ Bayern គឺ​ពិត​ជា​ភ្ញាក់ផ្អើល​មែន​។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​សុំទោស​ដោយ​ស្មោះ​មែន​ "។

នៅ​ក្នុង​រដូវកាល​នេះ​ Alaba បាន​ឈ្នះ​៣ពាន​ជា​មួយ​ Real Madrid ដោយ​មាន​ពាន​ Chmapions League, La Liga និង​ Super Cup ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី