លោក Jerry Thai៖ សម្រេចបើកអាជីវកម្មរកសុីក្នុងវិស័យថតរូប ដើម្បីពង្រឹងនិងពង្រីកវិសាលភាពវិស័យនេះនៅកម្ពុជាទៅកាន់ក្រៅប្រទេស
- 2022-06-20 04:33:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក Jerry Thai៖ សម្រេចបើកអាជីវកម្មរកសុីក្នុងវិស័យថតរូប ដើម្បីពង្រឹងនិងពង្រីកវិសាលភាពវិស័យនេះនៅកម្ពុជាទៅកាន់ក្រៅប្រទេស
ចន្លោះមិនឃើញ
លោក Jerry Thai គឺជាអគ្គនាយកក្រុមហ៊ុននិងជាស្ថាបនិកអាជីវកម្ម Home Photography បានចូលខ្លួនមកចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន អំពីការប្រលូកខ្លួន ក្នុងវិស័យថតរូប បែប Commercial នៅក្នុងកម្មវិធី Starting Up ចាប់តាំងពីលោក ចាប់ផ្ដើម មកទល់នឹងពេល ជោគជ័យក្នុងបច្ចុប្បន្ននេះ។
ប្រិយមិត្តនឹងទទួលបានចំណេះដឹងថ្មី ពីអ្នកជំនាញថតរូបដែលមានបទពិសោធន៍ជាច្រើន និងបានរកសុីក្នុងវិស័យនេះ ដែលបានសេវាកម្មថតរូប Pre-Wedding ថតរូបតែង គោល បំណងលើកកម្ពស់វិស័យថតរូបនៅកម្ពុជា។ លោក Jerry Thai ក៏បានបង្ហាញនូវទស្សនៈរួមទាក់ទងនិងវិស័យថតរូបបែប Commercial ក្នុងប្រទេសកម្ពុជា ដោយសង្កត់ធ្ងន់ថា វិស័យថតរូប នៅកម្ពុជាមិនទាន់មាន ភាពខ្លាំងក្លាអាចប្រជែងជាមួយនឹងបរទេសបានទេ ប៉ុន្ដែលទ្ធផល ក៏មិនជាអន់ប៉ុន្មានដែរ។
លោក Jerry Thai បានសម្រេចបើកអាជីវកម្មរកសុីក្នុងវិស័យថតរូបនេះ ដើម្បីពង្រឹង និងពង្រីកវិសាលភាពវិស័យថតរូបនៅកម្ពុជាទៅកាន់ក្រៅប្រទេស។ ជាច្រើនឆ្នាំកន្លងមកលោកបានចំណាយពេលវេលា និងលុយផ្ទាល់ជាច្រើនលើការផ្សព្វផ្សាយ និងបង្ហាញស្នាដៃក្នុងវិស័យថតរូបនេះ។ រឿងដែលសំខាន់មួយទៀតនោះ មុនពេលសម្រេចចិត្ដបើកអាជីវកម្មនេះឡើង លោកបានអភិវឌ្ឈខ្លួនជាអ្នកបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹង នឹងពង្រឹងសមត្ថភាព យុវជនជាច្រើន ដើម្បីជាការចងក្រង ឆ្អឹងខ្នងក្នុងដំណើរអាជីវកម្មនេះ។
ចង់ដឹងច្បាស់ពីជីវប្រវត្តរបស់លោក រួមជាមួយការងារជាច្រើនផ្សេងទៀតរបស់លោក សូមទស្សនាវីដេអូខាងក្រោម៖