Vinicius នឹងបន្តកុងត្រាថ្មីជាមួយ Real ទោះជា PSG ខំបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយ
- 2022-06-20 13:48:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Vinicius នឹងបន្តកុងត្រាថ្មីជាមួយ Real ទោះជា PSG ខំបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Vinicius Jr នឹងបន្តកុងត្រាថ្មីជាមួយក្លឹប Real Madrid រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ នេះបើយោងតាមការចុះផ្សាយអ្នកកាសែត Fabrizio Romano ។
កាលពីពេលថ្មីៗមានប្រភពជាច្រើនបានឲ្យដឹងថាក្លឹប Paris Saint Germain បានបញ្ចុះខ្សែប្រយុទ្ធវ័យក្មេងទើបតែឡើងជើងក្នុងរដូវកាលនេះ កុំឲ្យបន្តកុងត្រាថ្មីជាមួយ Real ដោយឲ្យផ្លាស់មកក្លឹបគេ ដោយធ្វើការសន្យានឹងផ្ដល់ប្រាក់ពលកម្មច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ៣៣លានផោនឯណោះក្នុង១ឆ្នាំ។
យ៉ាងណាបើតាមប្រភពខាងលើ ក្នុងថ្ងៃនេះ Vini បានបញ្ជាក់ច្បាស់ថាចង់នៅបន្តជាមួយ Real ដោយបន្តកុងត្រារហូតដល់ឆ្នាំ២០២៧ ខណៈកាលពីពេលថ្មីៗព្រមព្រៀងត្រឹមឆ្នាំ២០២៦ប៉ុណ្ណោះ។
ទាំងភាគី Vini ក៏ដូចជា Real មិនចង់បន្តកុងត្រាយូរជាងនេះគឺដោយសារតែខ្លាចមានបញ្ហាលើការចរចាប្រាក់ពលកម្មនៅពេលក្រោយ។ ក្នុងកុងត្រាថ្មីនេះ Real នឹងដាក់តម្លៃទិញផ្ដាច់កុងត្រាទៅលើ Vinicius រហូតទៅដល់១.០៤ពាន់ដុល្លារ៕
អត្ថបទពាក់ព័ន្ធ៖ PSG កំពុងបញ្ចុះបញ្ជូល Vinicius កុំឱ្យបន្ដកុងត្រានៅ Real Madrid