អ៊ុយក្រែនគ្រាំឈាម! រុស្សី បាញ់មីសុីលជាច្រើនគ្រាប់ ស្រោចដូចទឹកភ្លៀងលើទីក្រុងគៀវ

  • 2022-06-27 02:40:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាំជ្រួចរុស្សីរាប់សិបគ្រាប់បានវាយប្រហារគោលដៅនៅទូទាំងប្រទេសអ៊ុយក្រែន ដោយរដ្ឋធានីគៀវ បានស៊ូទ្រាំនឹងកាំជ្រួចរបស់រុស្សី ក្នុងរយៈពេលជាច្រើនខែ។

ប្លុកអគារនៅទីក្រុងគៀវ ត្រូវបានបំផ្លាញ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងរបួស៦នាក់ផ្សេងទៀត។ អ៊ុយក្រែននិយាយថា កាំជ្រួចចំនួន ១៤ គ្រាប់ត្រូវបានបាញ់នៅតំបន់គៀវ កាលពីថ្ងៃអាទិត្យ ប៉ុន្តែការវាយប្រហារបានលាតសន្ធឹងហួសពីទីក្រុងនេះទៅទៀត។ តំបន់ផ្សេងទៀតរួមមាន ចំណុចកណ្តាលនៃទីក្រុង Cherkasy ដែលបានបណ្តាលឱ្យមនុស្សម្នាក់បានស្លាប់។

សកម្មភាពរុស្សី បាញ់មីសុីលស្រោចដូចទឹកភ្លៀងលើអ៊ុយក្រែន បានកើតឡើងនៅពេលដែលមេដឹកនាំនៃក្រុម G7 បណ្តាប្រទេសដែលមានជាងគេបំផុតនៅលើពិភពលោកបានចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃនៅភាគខាងត្បូងប្រទេសអាឡឺម៉ង់ ដោយយកសង្គ្រាមនៅអ៊ុយក្រែនជាប្រធានបទសំខាន់។ ប្រទេសទាំងនោះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​សន្យា​ផ្តល់​ជំនួយ​យោធា​បន្ថែម​ទៀត​សម្រាប់​ក្រុងគៀវ និង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ក្រុង​ម៉ូស្គូ៕

ប្រភព៖ BBC   ប្រែសម្រួល ៖ សង្ហា

អត្ថបទពេញនិយម