“Top Gun: Maverick” បំបែកកំណត់ត្រាដំបូងរបស់ Tom Cruise រកបាន ១ពាន់លានដុល្លារ ជុំវិញពិភពលោក

  • 2022-06-27 08:12:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលភាពយន្ដខ្នាតធំ Top Gun: Maverick បានរកចំណូលបានជាង ១ ពាន់លានដុល្លារជាផ្លូវការនៅ Box Office ជុំវិញពិភពលោក យោងតាម Hollywood Reporter បានរាយការណ៍ លើសពីនេះ Top Gun: Maverick បានក្លាយជាភាពយន្តដែលរកចំណូលបាន ១ ពាន់លានដុល្លារដំបូងគេនៃអាជីពជា អ្នកសម្ដែងរបស់តារាហូលីវូដ Tom Cruise

Maverick បន្តទាក់ទាញអ្នកទស្សនាភាពយន្តជិតមួយខែដែលត្រូវបានដកចេញពីការចេញផ្សាយរឿង របស់ខ្លួន ហើយរហូតមកដល់ពេលនេះ Top Gun: Maverick នៅតែបន្តកើនឡើងនៃអ្នកទស្សនិជន និងរកលុយបានច្រើនបំផុតក្នុងប្រវិត្តសាស្រ្តរបស់តារាសម្ដែង Tom Cruise

គេហទំព័រ Deadline រាយការណ៍ថា Top Gun ដែលដឹកនាំដោយ Baz Luhrmann Elvis ទទួលបាន ចំណាត់ថ្នាក់លេខ ១ Box Office ។ ភាពយន្តនេះត្រូវបានគេរំពឹងថានឹងបន្តរកចំណូលបាន ប្រហែល ៣០.៥ លានដុល្លារ

ប្រភព៖ Complex   ប្រែសម្រួល៖ Kesor