លុយធំយ៉ាងណា ក៏មិនឈ្នះចំណេះដែរ ដូចតួសម្ដែងកូរ៉េទាំងនេះស៊ូទាល់ចប់មហាវិទ្យាល័យ

  • 2022-06-30 02:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកូរ៉េជាច្រើននាក់បានចាប់ផ្ដើមអាជីពសិល្បៈទាំងវ័យក្មេង មានន័យចំពេល​ដែលពួកគេកំពុងពេញអាយុត្រូវចំណាយពេល​លើការសិក្សាផងដែរ។ ដោយសារតែរវល់នឹងការងារ តារាខ្លះក៏បាន​បោះបង់ចោលការសិក្សា ស្របពេលខ្លះទៀត ក៏នៅស៊ូពុះពារបន្តរហូតទទួល​បាន​ជោគជ័យ ពិសេស​ពួកគេថែម​ទាំងអាចបញ្ចប់សាកលវិទ្យាល័យពេញលេញទៀតផង ដូចតារាទាំងនេះជាឧទាហរណ៍ស្រាប់៖

១. Lee Jong Suk៖ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Konkuk ថ្នាក់បរិញ្ញាបត្រ ផ្នែកភាពយន្ត

២. Song Hye Kyo៖ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Sejong ថ្នាក់បរិញ្ញាបត្រ ផ្នែកភាពយន្ត

៣. Park Shin Hye៖ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Chung Ang ថ្នាក់បរិញ្ញាបត្រ ផ្នែកមហោស្រពភាពយន្ត

៤. Gong Yoo៖ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Kyung Hee ថ្នាក់បរិញ្ញាបត្រ ផ្នែក មហោស្រពភាពយន្ត

៥. Kim Go Eun៖ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិ Korea National University of Arts ថ្នាក់បរិញ្ញាបត្រ ផ្នែក មហោស្រពភាពយន្ត

៦. Song Joong Ki៖ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Sungkyungkwan ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ក៏ដូចជាផ្នែកផ្សព្វផ្សាយ

៧. Kim Tae Hee៖ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិសេអ៊ូល ថ្នាក់បរិញ្ញាបត្រផ្នែក Fashion Design

៨. Lee Dong Wook៖ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Joongbu ថ្នាក់បរិញ្ញាបត្រផ្នែកផ្សព្វផ្សាយ និង Media Arts

៩. Lee Minho៖ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Konkuk ថ្នាក់បរិញ្ញាបត្រ ផ្នែក ភាពយន្ត និងសិល្បៈ

១០. Lee Sang Yoon៖ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិសេអ៊ូល ថ្នាក់បរិញ្ញាបត្រផ្នែករូបវិទ្យា

១១. Honey Lee៖ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិសេអ៊ូល នូវថ្នាក់បរិញ្ញបត្រផ្នែក តន្ត្រីប្រពៃណីកូរ៉េ

១២. Kam Woo Sung៖ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិសេអ៊ូល ថ្នាក់បរិញ្ញាបត្រ គំនូរបូពា៌

១៣. Jung Jin Young៖ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិសេអ៊ូល ថ្នាក់បរិញ្ញាបត្រផ្នែកភាសា និងអក្សរសាស្ត្រកូរ៉េ

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទពេញនិយម