បង្ហាញភស្តុតាង បញ្ជាក់ថាសមាជិក BTS សុទ្ធតែជាសុភាពបុរស គោរពស្ត្រីបំផុត

  • 2022-07-01 03:25:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BTS ត្រូវបានគេស្គាល់ថាជា ក្រុមតារាប្រុសដែលមានចរិតល្អ ពិសេសជាមួយនឹង​នារីៗមិនថាមិត្តរួមអាជីព មិនថាជាមួយអ្នកគាំទ្រ។ ភស្តុតាងខាងក្រោមនេះគឺជា ការសង្ខេបខ្លីៗ ដែលបញ្ជាក់ថា សមាជិករបស់ក្រុមនេះ ផ្ដល់ការគោរពជូននារីៗបំផុត៖

១. ដៃដ៏មានសីលធម៌

ពេលថតរូប សមាជិករបស់ក្រុមបានគ្រប់គ្រងអារម្មណ៍ល្អណាស់ ដោយកម្រលើកដៃកៀកស្មា តារាស្រី ឬនារីណាមួយណាស់។ ផ្ទុយពីកៀកស្មាអ្នកដែល​មកថតជាមួយ ពួកគេ​ទម្លាក់ដៃចុះ ឬដាក់លើស្មាសមាជិកគ្នាឯងវិញ។ បើឱបគ្នា ក៏មិនហ៊ានឱបរឹតខ្លាំង ឬសឹងតែមិនហ៊ានយកដៃប៉ះខ្នងគេផ្ទាល់ផង។

២. ជាជំនួយការដ៏ល្អ

ដូចកាលពីកម្មវិធី KCON 2016 មេក្រុមរបស់ BTS គឺ RM បាន​ជួយ Ailee ភ្លាមៗដោយមិនបង្អង់យូរ ពេល​ត្រូវ​ចុះ​កាំជណ្ដើរ។ ដូច្នេះ RM ព្រមធ្វើជាបង្កាន់ដៃ ឲ្យ Ailee ទប់ឬកាន់ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ពេល​ចុះ។

៣. រក្សាគម្លាតបានល្អ

ស្ថិតក្នុងកម្មវិធីប្រគល់ពានមួយ RM ប្រយ័ត្នប្រយែងណាស់ ពេល​ឈរជិត IU ព្រោះខ្លាចជាន់រ៉ូបរបស់នាង ឬកៀកនាងពេក។ ចូលដល់ Jin និង Chanyeol (EXO) ក៏មិនខុសគ្នា ព្រោះនាមជាពិធីករដល់ទៅ ២នាក់ និងមាន​តែពិធីការិនីតែមួយគឺ Irene (Red Velvet) ពួកគេឈរឃ្លាតពីនាង​ឆ្ងាយណាស់ រហូតដល់ពេល​ត្រូវថតរូប ទើបខិតជិតបន្តិច ប៉ុន្តែក៏នៅតែរក្សាគម្លាត សឹងមិនឲ្យប៉ះសក់នាងផង។

៤. ជួយអ្នកគាំទ្រនៅនឹងមុខ

បើមិនជួយវា​មិនសម ប៉ុន្តែពេល​ខ្លះពួកគេ​ធ្វើមិនដឹងក៏បាន ប៉ុន្តែនាមជាមនុស្សចិត្តទូលាយ ពេល​ឃើញ Fan រអិលភ្លាម V បោះដៃលើកនាងឡើង និងសួរនាំឲ្យប្រាកដចិត្តនាងមិនអី។

ក្នុងពេល​ប្រគំតន្ត្រីទៀតសោត Jungkook ឃើញអ្នកទស្សនាម្នាក់ហាក់ដូចជាសន្លប់ លោកបាន​ហុចទឹក​ឲ្យក្រុមការងារយកទៅឲ្យនាងញ៉ាំទៀតផង។

៥. ជាអ្នកស្ដាប់ដ៏ល្អ

ស្ថិតក្នុងពេល​ Fansign សមាជិក BTS ទាំងអស់ក៏មិនខុសពីតារាផ្សេងៗទៀតដែរ ប៉ុន្តែពួកគេ​បាន​ស្ដាប់គ្រប់យ៉ាងដោយគោរពពី Fan ដោយទាំងទឹកមុខញញឹម និងនិយាយជាមួយ Fan ដូចមិត្តភ័ក្តិស្គាល់គ្នាយូរឆ្នាំដែរ។ មិនត្រឹម​តែប៉ុណ្ណោះ ពួកគេ​ថែម​លើកកម្លាំងចិត្ត Fan ទៀត។

៦. សរសេរបទ​ចម្រៀង​លើកពីនារី

បទចម្រៀង​ជា​ច្រើនរបស់ BTS បានបង្កប់អត្ថន័យ និងលើកកម្លាំង​ចិត្តដល់មនុស្សគ្រប់គ្នា ប៉ុន្តែបទ «21st Century Girls» គឺពួកគេ​សរសេរជូនពិសេស​ដល់នារីៗតែម្ដង។ ទំនុកច្រៀង បាន​លើកតម្កើងនារីទាំងអស់ឲ្យរឹងមាំ ហើយគ្រប់គ្នាជានារីអស្ចារ្យ។

៧. BONUS: Jimin គេច មិនហ៊ានសម្លឹងដើមទ្រូងមនុស្សស្រី

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី