Zlatan ចុះ​កុងត្រា​ថ្មី​រយៈពេល​១ឆ្នាំ​ ជា​មួយ​ AC Milan

  • 2022-07-06 12:15:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic បាន​ព្រមព្រៀង​ចុះ​កុងត្រា​ថ្មី​រយៈពេល​១ឆ្នាំ​ជា​មួយ​ AC Milan រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣​ខាង​មុខ​។ នេះ​បើ​យោង​តាម​ការចុះ​ផ្សាយ​របស់​ Sky Sports។

កីឡាករ​នេះ​នឹង​មិន​បាន​ចូល​រួម​ជួយ​ក្លឹប​ខាង​លើ​ពាក់​កណ្ដាល​រដូវកាល​ នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣​ខាង​មុខ​ ដោយ​សារ​តែ​មាន​កំពុង​មាន​របួស​ជង្គង់​ និង​ជា​សះស្បើយ​នៅ​ដើម​ឆ្នាំ​២០២៣​ឯណោះ​។

Zlatan បាន​ព្រមព្រៀង​បន្ត​ទៀត​ជា​មួយ​ AC Milan ដោយ​ព្រម​កាត់​ប្រាក់​ពលកម្ម​ ដោយ​នៅ​ក្នុងឆ្នាំ​នេះ​គឺ​មាន​វ័យ​៤១ឆ្នាំ​ហើយ​ ដោយ​កីឡាករ​ចូល​ក្នុង​អាជីព​កីឡាករ​បាល់ទាត់​អាជីព​នេះ​អស់​រយៈពេល​ ២១​រដូវកាល​ហើយ​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី