កាន់តែពិសេស! ជួបអ្នកស្រី ហួន ផល្លី ម្ចាស់សិប្បកម្មផលិតស្បែកជើងផ្ទាល់ដៃ ប្រាប់បទពិសោធន៍ ចាប់របរនេះបន្តតាំងពីឱពុកក្មេកទសវត្ស៩០

  • 2022-07-07 08:40:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិប្បកម្ម​ផលិត​ទ្រនាប់ជើង​នេះ​​បង្កើត​ឡើង​ដោយ​លោក ឡាយ​ ​សារី​ ​ដែល​ត្រូវជា​ឪពុកក្មេក​របស់​​អ្នកស្រី ហួន ផល្លី បានបង្កើតឡើង​​តាំងពី​ឆ្នាំ១៩៨៦ មកម្ល៉េះ​ មានផលិត​កែច្នៃស្បែកជើងគ្រប់ទំហំ គ្រប់វ័យ និងបង្កើតផ្លាកសញ្ញាផលិតនៅ កម្ពុជា គោលបំណងចង់ឲ្យប្រជាជនខ្មែរ និយមនិងចូលចិត្តប្រើប្រាស់ ផលិតផលក្នុងស្រុក នឹងកំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ។

នៅក្នុង​សប្ដាហ៍​នេះ​ដើម្បី​ឲ្យ​ប្រិយមិត្ត​បាន​ជ្រាប់​កាន់​តែ​ច្បាស់​ការ​ចាប់ផ្តើម​ជំហាន​ដំបូង សិប្បកម្ម​ផលិត​ទ្រនាប់ជើង​នេះ​​ ក្នុង​កម្មវិធី Starting នឹង​នាំ​អារម្មណ៍​អ្នក​ទាំង​អស់​គ្នា​មក​ទទួល​ស្ដាប់​ពី​បទពិសោធន៍​របស់​​អ្នកស្រី ហួន ផល្លី ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​​ប៉ុន្តែ​មួយ​រយៈ​ក្រោយមក​ដោយសារតែ​កត្តា​សេដ្ឋកិច្ច​ ​និង​កត្តា​រាំងស្ទះ​មួយចំនួន​បាន​បង្ខំឲ្យ​អាជីវកម្ម​ត្រូវ​បិទទ្វារ​ទាំង​ប្រថុចញ៉ុច​ ​ហើយក៏​ទើបតែ​ បើក​ដំណើរការ​មាន​ទីផ្សារ​ឡើងវិញ​ចាប់តាំងពី​ឆ្នាំ​ ​២០១២​។

ដូច​នេះកុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយនឹង​​អ្នកស្រី ហួន ផល្លី ​ ជាសហគ្រិនស្រ្តីខ្មែរនិងជាម្ចាស់សាជីវកម្មខ្មែរចាប់របរនេះបន្តតាំងពីឱពុកក្មេកទសវត្ស៩០ ប្រាប់បទពិសោធន៍ក្នុង​កម្មវិធី Starting Up នឹង​ត្រូវ​បង្ហាញ​នៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២២ នេះ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី  Starting Upក៏ដូចជា channel YouTube "Sabay TV"និងស្ដាប់ជាសំឡេង Podcast "Starting Up"៕​​​ ​

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម