អតិថិជននៅតែជឿជាក់លើរថយន្ត MG និង​រីករាយ​រង់ចាំ ដោយទទួលបានការកក់​លើសពីការរំពឹងទុក​នា​ឆ្នាំ២០២២

  • 2022-07-11 03:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពីរឆ្នាំមុននៅពេលដែលជំងឺរាតត្បាតកូវីដ១៩បានចាប់ផ្តើមបង្កើនល្បឿនយ៉ាងលឿននៅជុំវិញពិភពលោក មនុស្សជាច្រើនមិនរំពឹងក្នុងការទិញរថយន្តថ្មីនោះទេ។ វាពិតជាមានបញ្ហាជាច្រើនដែលបានជួបប្រទះដូចជា: កង្វះខាតបន្ទះឈីប semiconductor, បញ្ហាដឹកជញ្ជូន, ការឆ្លងជំងឺ និងបញ្ហារក្សាគម្លាត ដែលមានផលប៉ះពាល់ដល់អ្នកផលិតរថយន្ត និងមានការរាំងស្ទះដល់ដំណើរការផលិតរបស់ពួកគេផងដែរ។

ទីផ្សាររថយន្តលើពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនខាងលើ ដែលនាំឱ្យមានបញ្ហាដល់ការផ្គត់ផ្គង់រថយន្ត ការពន្យារពេលដឹកជញ្ជូន និងកង្វះខាតរថយន្តជាដើម។ រោងចក្រនៅទូទាំងពិភពលោកកំពុងបន្តរងនូវផលប៉ះពាល់ដោយកង្វះបុគ្គលិក ដោយសារតម្រូវការរក្សារគម្លាត, ការបិទខ្ទប់ និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែតានតឹងដែលបណ្តាលមកពីជំងឺរាតត្បាត។ បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ទាំងអស់នោះគឺមានន័យថារថយន្តនៅក្នុងផលិតកម្មមិនអាចបញ្ចប់បានដោយសារការពន្យារពេលគ្រឿងបន្លាស់ ដែលនាំឱ្យមានការពន្យារពេលប្រគល់រថយន្ត និងការផ្លាស់ប្តូរកាលបរិច្ឆេទនៃការដឹកជញ្ជូន។ បញ្ហាមកពីរោងចក្រផ្គត់ផ្គង់រថយន្តទូទាំងពិភពលោកបានមានផល់ប៉ះពាល់ជាខ្លាំងដល់យីហោរថយន្តជាច្រើននៅកម្ពុជាដែលធ្វើឱ្យការប្រគល់រថយន្តមានការយឺតយ៉ាវ។ ក្នុងករណីនេះរថយន្តជាច្រើន ត្រូវចំណាយពេលជាងប្រាំមួយខែដើម្បីលក់ចេញ។ ប៉ុន្តែទោះបីជាការរង់ចាំយូរបន្តិចក៏ដោយ ក៏អតិថិជននៅតែទទួលយក និងរង់ចាំជាមួយនឹងក្តីស្រមៃរថយន្តរបស់ពួកគេដែរ។

យោងតាមក្រុមហ៊ុន MG Cambodia ដែលកំពុងដំណើរការយ៉ាងប្រកួតប្រជែងលើទីផ្សារក្នុងចំណោមទីផ្សាររថយន្តល្បី អំពីការផ្គត់ផ្គង់ និងចែកចាយរថយន្ត MG ជាពិសេសលើផ្នែកដឹកជញ្ជូន ប៉ុន្តែក្រុមហ៊ុន MG នៅតែអាចគ្រប់គ្រងការដឹកជញ្ជូនបានល្អដោយរថយន្តជិត 500 គ្រឿងបានប្រគល់ជូនអតិថិជនក្នុង២ត្រីមាសនៃឆ្នាំ២០២២នេះ រួមជាមួយនឹងការកក់ទុកជាង 400 គ្រឿង ហើយគ្រោងនឹងបន្តការដឹកជញ្ចូន និងចែកចាយបរិមាណស្រដៀងគ្នានេះរហូតដល់ចុងឆ្នាំ។

លទ្ធផលខ្ពស់នៃការលក់ចេញរថយន្ត MG ដល់អតិថិជន និងការបញ្ផាទិញក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនេះ គឺបង្ហាញពីការតស៊ូជំនៈរបស់ MG ដោយរិះរកគ្រប់មធ្យោបាយជាច្រើន ជាមួយការបន្ថែមលើថ្លៃដឹកជញ្ផូន និងថ្លៃពលកម្ម ដើម្បីទទួលបានរថយន្តសម្រាប់ប្រគល់ដល់អ្នកទិញអោយបានឆាប់រហ័ស។ ការផលិតរថយន្តក៏កំពុងបន្តចាប់ផ្តើម ហើយ MG អាចរំពឹងថាស្ថានភាពល្អនឹងអាចវិលត្រឡប់មកភាពដើមវិញនាពាក់កណ្តាលឆ្នាំ២០២២នេះ។

ទោះជាយ៉ាងណាក៏ដោយ អតិថិជននៅតែទទួលយកហេតុផលនៃការពន្យារពេលប្រគល់រថយន្ត និងរីករាយក្នុងការរង់ចាំ ដោយផ្តល់តម្លៃដល់រថយន្ត MG ជារថយន្តដែលមានគុណភាពល្អ និងតម្លៃសមរម្យ។ ទន្ទឹមនឹងនេះ MG ក៏ជាក្រុមហ៊ុនដែលផ្តល់ជូននូវរថយន្តប្រភេទ SUV ទំនើបៗចុងក្រោយបង្អស់ជាច្រើនប្រភេទ ជាមួយនឹងតម្លៃដ៏សមរម្យជាងគេនៅក្នុងប្រទេសកម្ពុជា និងបង្កើតការរចនាបែបស្ព័រដ៏ស៊ីវិល័យសម្រាប់ម៉ូឌែលថ្មីៗជំនាន់ក្រោយសម្រាប់អតិថិជនរបស់ពួកគេផងដែរ។ បើនិយាយពីតម្លៃលក់ចេញសម្រាប់រថយន្តប្រើហើយវិញ មនុស្សភាគច្រើនតែងតែត្រូវការរថយន្តដែលផ្តល់តម្លៃលក់បន្តខ្ពស់ ហើយរថយន្ត MG ក៏ផ្តល់ឱ្យអ្នកនូវតម្លៃល្អនៅលើទីផ្សារដែរ ជាមួយនឹងតម្លៃថេរពីក្រុមហ៊ុនចែកចាយផ្លូវការដែលធ្វើឱ្យតម្លៃលក់បន្តបន្ទាប់ពីប្រើប្រាស់ហើយនៅតែខ្ពស់ដែលជាតម្លៃទីផ្សារល្អ ហើយរថយន្ត MG ក៏ផ្តល់ឱ្យអ្នកនូវគំរូស្តង់ដារនៃម៉ូឌែលឆ្នាំរថយន្តដែរ។ ម៉ូឌែលឆ្នាំរថយន្តស្តង់ដារដែលមានន័យថាអ្នកទិញរថយន្តនៅឆ្នាំ២០២១គឺទទួលបានរថយន្តឆ្នាំ២០២១ ហើយទិញនៅឆ្នាំ២០២២ទទួលបានរថយន្ត២០២២ ចំណុចនេះក៏សំខាន់ផងដែរសម្រាប់ការពិចារណារបស់អ្នកទិញរថយន្ត ដែលធ្វើឱ្យតម្លៃរថយន្តនៅតែខ្ពស់ល្អ។

ដូច្នេះ ការរង់ចាំរថយន្តក្នុងក្តីស្រមៃរបស់អ្នក ហើយជ្រើសរើសការសម្រេចចិត្តដ៏ត្រឹមត្រូវគឺជារឿងសំខាន់ ប្រសិនបើអ្នកមិនចង់ខកខាននូវរថយន្តល្អនិងពេញនិយម ដោយគ្រាន់តែការទិញរថយន្តភ្លាមបានភ្លាម ប៉ុន្តែអាចមានគុណវិបត្តិនាពេលខាងមុខ ដូចជាតម្លៃរថយន្តហាងឆេងទាប និងបញ្ហាគ្រឿងបន្លាស់នានា។