គ្រូ Man Utd ​៖​យើង​មិន​ត្រូវ​គិត​ល្អ​ច្រើន​ពេក​ទេ ចំពោះ​ការឈ្នះ Liverepool ​៤-០

  • 2022-07-13 01:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម​ហង្ស​ក្រហម Liverpool ​ក្នុង​លទ្ធផល ៤-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​នៅ​ទឹក​ដី​ប្រទេស​ថៃ​ម្សិលមិញ​នេះ។

​ក្រុម​បិសាច​ក្រហម ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Erik ten Hag ​ឃើញ​ថា​មាន​ទម្រង់​លេង​ប្លែក​និង​ល្អ​ប្រសើរ​ច្រើន ជា​ពិសេស​ការ​សម្រុក​ទៅ​មុខ។ ​ជាក់​ស្ដែង​នៅ​ត្រឹម​តង់​ទី​១ ​ក្រុម Man Utd ​បាន​នាំ​មុខ​ទៅ​លើ​ក្រុម Liverpool ​បាន ​៣​គ្រាប់​ទៅ​ហើយ ដោយ Sancho ​នៅ​នាទី​១២ Fred ​នាទី​៣០ ​និង Martial ​នៅ​នាទី​៣៣។ ​ដោយ​ឡែក​នៅ​តង់​ទី​២ ​ក្រុម​បិសាច​ក្រហម​ក៏​បន្ថែម​១​គ្រាប់​ទៀត​បាន ដោយ Pellistri ​នៅ​នាទី​៧៦ ​ដើម្បី​បញ្ចប់​ការ​ប្រកួត​យក​ឈ្នះ​លើ​ក្រុម Liverpool ​បាន​ក្នុង​លទ្ធផល ៤-០។

​ក្រោយ​ចប់​ការ​ប្រកួត ​លោក Ten Hag ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ “ខ្ញុំ​រីករាយ​ជាមួយ​លទ្ធផល​ថ្ងៃ​នេះ។ វា​ជា​ក្រុម​ដែល​ពោរពេញ​ដោយ​កម្លាំង ​ហើយ​យើង​ក៏​ដឹង​ថា​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​ផង​ដែរ។ ​យើង​បាន​បង្កើត​កំហុស​តាម​ដេញ​បាល់ យើង​បង្កើត​កំហុស​នៅ​តំបន់​បញ្ចប់​ទី ប៉ុន្តែ​យើង​បាន​បង្កើត​ឱកាស​ច្រើន​ដែរ។ ​ខ្ញុំ​មិន​ចង់​ឱ្យ​យើង​គិត​ល្អ​ច្រើន​ពេក​ទេ​ពី​ការ​ប្រកួត​នេះ”៕

ប្រភព៖ Dailymail   អត្ថបទ៖ នរវិទូ