Arsenal យក​បាន​កីឡាករ​របស់ Man City ម្នាក់​ទៀត​ហើយ​ក្នុង​តម្លៃ​ខ្លួន​៣០​លាន​ផោន

  • 2022-07-19 01:48:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Arsenal បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ក្នុង​តម្លៃ​ខ្លួន​៣០​លាន​ផោន​​​ជាមួយ Manchester City ផ្ទេរ​យក​ខ្សែ​ការពារ​ Oleksandr Zinchenko។

Zinchenko កីឡាករ​ដែល​អាច​លេង​បាន​ទាំង​បម្រើ​និង​ការពារ​ស្លាប​បច្ចុប្បន្ន​កំពុង​​ស្ថិត​នៅ​ប្រកួត​កម្ដៅ​សាច់​ដុំ​ត្រៀម​រដូវ​កាល​ថ្មី​នៅ​សហរដ្ឋអាមេរិក​ជាមួយ City។ កីឡាករ​សញ្ជាតិ​អ៊ុយក្រែន​វ័យ​២៥​ឆ្នាំ​រំពឹង​ថា​នឹង​បោះ​មក​កាន់​ប្រទេស​អង់គ្លេស​វិញ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុន​ដើម្បី​បំពេញ​ការ​ផ្ទេរ។

Zinchenko គឺ​ជា​កីឡាករ​​ដែល​លោក Pep Guardiola នាំ​មក​ចូលរួម​ជាមួយ City កាល​ពី​ឆ្នាំ​២០១៦។ គេ​ធ្លាប់​បាន​ជួយ​ក្រុម​ឈ្នះ​ពាន Premier League ​៤​ដង FA Cup ម្ដង​ League Cup ៤​ដង និង​បង្ហាញ​ខ្លួន​​​បាន​១២៨​ប្រកួត​គិត​គ្រប់​កម្មវិធី។ Zinchenko នឹង​ក្លាយ​ជា​កីឡាករ​ទី​ពីរ​ដែល​ផ្លាស់​ពី City មក​កាន់ Emirates ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​ការ​​ផ្ទេរ​របស់ Gabriel Jesus ក្នុង​តម្លៃ​ខ្លួន​៤៥​លាន​ផោន៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ