Honda Civic Type R ចេញរូបរាងហើយនៅឡើយតែម៉ាស៊ីន គ្រាន់តែដឹងថាវាខ្លាំងបំផុត

  • 2022-07-21 03:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fan រថយន្ត Civic អាចសប្បាយចិត្តផង និងខកចិត្តផង ព្រោះថា Honda បានបញ្ចេញរថយន្ត Civic Type R 2023 តែរូបរាងខាងក្រៅ និងខាងក្នុងប៉ុណ្ណោះ ពោលគឺមិនបានទម្លាយលម្អិតពីទំហំម៉ាស៊ីនវានោះទេ ដោយគ្រាន់តែបង្ហើបឱ្យដឹងថា វានឹងក្លាយជារថយន្ត Type R ដែលមានកម្លាំងសេះធំបំផុត។

Honda បញ្ជាក់ថា រថយន្តស៊េរីថ្មីនេះ នឹងប្រើម៉ាស៊ីនទាក់បូចំណុះ ២,០លីត្រ។ សម្រាប់ស៊េរីមុន គឺម៉ាស៊ីនផលិតបានកម្លាំង ៣០៦សេះ ដូច្នេះគេរំពឹងថា Type R 2023 នេះ នឹងមានកម្លាំងសេះធំជាងនេះ ហើយមិនតែប៉ុណ្ណោះវាក៏ធំជាងគូប្រជជែង Toyota GR Corolla 2023 ដែលប្រើម៉ាស៊ីនទាក់បូ ចំណុះ ១,៦លីត្រ ផលិតបានកម្លាំង ៣០០សេះ។

ចំពោះការឌីហ្សាញផ្នែកខាងមុខរបស់វា យើងឃើញថា ប៉ាណានៅជាប់ជាមួយចង្កៀង និងមានទំហំតូចជាងរន្ធបឺតខ្យល់។ បើមើលជារួមវិញ វាមិនសូវកាចដូច GR Corolla ទេ នោះក៏ដោយសារតែចង្កៀងមុខ ឌីហ្សាញបែបសាមញ្ញ អ៊ីចឹងបើធ្វើវារាងស្លីម និងក្បាច់ក្បូរជាងហ្នឹងតិចទៀត នឹងកាន់តែឡូយ។ ផ្នែកខាងក្រោយវិញ ធ្វើបានអេមបែបស្ព័រ ពិសេសបំពង់ស៊ីមុំាង៣ ដាក់ជាប់គ្នាតែម្តង ដែលខុសប្លែកពីគេ ប៉ុន្តែស្ទើការឌីហ្សាញចង្កៀងស្តុបក្រោយបន្តិច។

ចំណែកឯរូបភាពក្នុងកាប៊ីន យើងឃើញថា វារំលេចដោយពណ៌ខ្មៅ និងក្រហម។ អ្វីដែលគួរឱ្យកត់សម្គាល់នោះដៃចង្កូត កុងទ័រឌីជីថល និងប្រព័ន្ធកម្សាន្ត Touchscreen ពិសេសគឺរន្ធតូចៗបែបសម្បុកឃ្មុំលាតកាត់មុខតាបឡូយ៉ាងវែង គឺត្រូវបានឌីហ្សាញដូច CR-V និង HR-V ស៊េរីឆ្នាំ២០២៣ដែរ ដែលខ្ញុំបានលើកឡើងហើយថា Honda បានព្យាយាមច្នៃប្រឌីតវាជា Unique លើរថយន្តរបស់ខ្លួន។

យ៉ាងណាក៏ដោយ គេរំពឹងថា Honda និងបញ្ចេញ Spec លម្អិត និងតម្លៃផ្លូវការរបស់វា ក្នុងពេលឆាប់ៗខាងមុខនេះ ដែលគេជឿជាក់ថា វានឹងអាចមានតម្លៃជាង ៤ម៉ឺនដុល្លារ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម