បើគ្មានសង្គ្រាមរវាងរុស្ស៉ីនិងអ៊ុយក្រែន​ ម្ល៉េះពេលនេះUNESCO វាយញញួរបញ្ចូលកោះកេរជាបេតិកភណ្ឌពិភពលោកបាត់ទៅហើយ

  • 2022-07-26 03:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមគម្រោងអង្គការ UNESCO ត្រូវវាយតម្លៃក្រុមប្រាសាទកោះកេររបស់កម្ពុជា ដើម្បីចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅក្នុងឆ្នាំ ២០២២នេះ នៅក្នុង​មហាសន្និបាត​របស់ខ្លួន។

បើសិន​គ្មានសង្គ្រាមរវាងរុស្ស៉ីនិងអ៊ុយក្រែន​ ម្ល៉េះពេលនេះ UNESCO វាយញញួរបញ្ចូលកោះកេរជាបេតិកភណ្ឌពិភពលោកបាត់ទៅហើយ ដោយសារភាគីកម្ពុជាជឿជាក់ថា ក្រុមប្រាសាទកោះកេរមានឯកសារ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលធ្វើឲ្យអង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃ អង្គការសហប្រជាជាតិ មួយ​នេះទទួលស្គាល់។​

ក្រោយធ្វើការពន្យារពេល សម្រាប់កាលបរិច្ឆេទថ្មីនៃមហាសន្និបាត របស់អង្គការ UNESCO នៅមិនទាន់បានបញ្ជាក់ជាផ្លូវការណ៍នៅឡើយទេ។ តំបន់ប្រាសាទកោះកេរ ដែលស្នើទៅអង្គការយូណេស្កូ មានផ្ទៃដីទំហំជាង ៨,៧០០ហិកតា ស្ថិតនៅក្នុងស្រុកគូលែន ឃុំស្រយង់ ដោយគ្របដណ្ដប់ភូមិ៣ គឺភូមិរំចេក ភូមិកោះកេរ និងភូមិស្រយង់ជើង នៃខេត្តព្រះវិហារ៕

អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម