មិន​ប្ដូរ​ជំហរ Ronaldo បន្ត​សុំ​ Man Utd ចាកចេញ​ដើម្បី​បំពេញ​បំណង​ខ្លួន​ឯង

  • 2022-07-28 02:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ប្រាប់​ប្រធាន​ក្លឹប Manchester Untied ថា ឲ្យ​គេ​ចាកចេញ​ទៅ អំឡុង​ពេល​​កិច្ចចរចា​​នៅ​ទីលាន​ហ្វឹកហាត់ Carrington កាល​ពី​ថ្ងៃ​អង្គារ។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​​មក​ដល់​ទីក្រុង​ Manchester វិញ​កាល​ពី​ដើម​សប្ដាហ៍ បន្ទាប់​​ពី​​សុំ​ក្លឹប​សម្រាក​ក្រោម​មូលហេតុ​គ្រួសារ។ Ronaldo បាន​ខកខាន​ប្រកួត​កម្ដៅ​សាច់​ដុំ​ត្រៀម​រដូវ​កាល​ថ្មី​​ជាមួយ​បិសាច​ក្រហម​ដែល​រៀបចំ​នៅ​ប្រទេស​ថៃ​និង​អូស្ត្រាលី។

United ​សង្ឃឹម​ថា​នឹង​បញ្ចុះបញ្ចូល​ Ronaldo ឲ្យ​បន្ត​នៅ​ជាមួយ​ក្លឹប និង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​អ្នក​ចាត់​ការ​ថ្មី Erik ten Hag។ ប៉ុន្តែ​ក្រោយ​មាន​ការ​ពិភាក្សា​គ្នា​កាល​​ពី​ថ្ងៃ​អង្គារ​ Ronaldo នៅ​តែ​រក្សា​ជំហរ​ចង់​ចាកចេញ​​ពី​កីឡដ្ឋាន Old Trafford ដដែល។

មូលហេតុ​ចម្បង​របស់​កីឡាករ​វ័យ​៣៧​ឆ្នាំ​ចង់​ចាកចេញ​គឺ​ដើម្បី​បាន​​លេង​នៅ​ពាន​រង្វាន់ Champions League។ Ronaldo ចង់​លេង​នៅ UCL ២០​រដូវ​កាល​ជាប់​គ្នា​​សម្រាប់​អាជីព ខណៈ​រដូវ​កាល​ថ្មី United មាន​កៅអី​ត្រឹម​លេង​នៅ Europa League ប៉ុណ្ណោះ។ ត្បិត​តែ​ Ronaldo ចង់​ចេញ តែ Man Utd ក៏​នៅ​តែ​ប្រកាន់​ជំហរ​របស់​ខ្លួន​គឺ​មិន​ចង់​លក់៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ