iPhone ដើរលឿនមិនចាញ់គេ តែគ្រប់ម៉ូឌែលទាំង ៣៤ គ្រឿង ញាត់ RAM ចូលតូចៗ!

  • 2022-07-28 04:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល iPhone ចេញម៉ូតថ្មីម្ដងៗ Apple តែងលាក់ទំហំថ្ម ហើយក៏លាក់ទាំង RAM ផងដែរ ប៉ុន្ដែគេតែងប្រាប់ថាម៉ូឌែលនេះ ដើរលឿនខ្លាំងប៉ុណ្ណាបើធៀបទៅនឹងម៉ូឌែលចាស់។

មានមូលហេតុចំនួនបី ដែល Apple សម្រេចចិត្តលាក់ទំហំ RAM មិនប្រាប់អ្នកប្រើ៖

  • ទី១ ព្រោះកុំឱ្យស្មុគ្រស្មាញដល់អ្នកប្រើ ឬពិបាកសម្រេចចិត្ត
  • ទី២ ទំហំ RAM របស់ iPhone តែងល្អស្រាប់ ទោះមានទំហំតូចបើធៀបទៅនឹងស្មាតហ្វូន Android ជាច្រើន
  • ទី៣ Apple ផ្តោតលើអ្វីដែល iPhone របស់ខ្លួនអាចធ្វើបាន ជាជាងពង្រីកទំហំឱ្យធំ

តាមពិតទៅមិនមែនទំហំ RAM របស់ iPhone សុទ្ធតែល្អនោះទេ ហេតុផលស្នូលក៏ព្រោះតែ ខ្លួនជាអ្នកផលិត Hardware និង Software ម៉្លោះហើយទើប iPhone ដំណើរការប្រកបដោយប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។

ដូចនេះកុំឱ្យឆ្ងល់ យើងនឹងបង្ហាញទំហំ RAM iPhone គ្រប់ម៉ូឌែល អ្នកនឹងភ្ញាក់ផ្អើល ព្រោះទំហំរបស់វាតូចៗ៖

  • iPhone 13 Pro & 13 Pro Max – RAM 6GB (LPDDR4X)
  • iPhone 13 & 13 mini – RAM 4GB (LPDDR4X)
  • iPhone SE 3rd gen – RAM 4GB (LPDDR4X)
  • iPhone 12 Pro & 12 Pro Max – RAM 6GB (LPDDR4X)
  • iPhone 12 & 12 mini RAM – 4GB (LPDDR4X)
  • iPhone SE 2nd gen – RAM 3GB (LPDDR4X)
  • iPhone 11 Pro & 11 Pro Max – RAM 4GB (LPDDR4X)
  • iPhone 11 – RAM 4GB (LPDDR4X)
  • iPhone XR – RAM 3GB (LPDDR4X)
  • iPhone XS & XS Max – RAM 4GB (LPDDR4X)
  • iPhone X – RAM 3GB (LPDDR4X)
  • iPhone 8 Plus – RAM 3GB (LPDDR4X)
  • iPhone 8 – RAM 2GB (LPDDR4X)
  • iPhone 7 Plus – RAM 3GB (LPDDR4)
  • iPhone 7 – RAM 2GB (LPDDR4)
  • iPhone SE – RAM 2 GB (LPDDR4)
  • iPhone 6S & 6S Plus – RAM 2GB (LPDDR4)
  • iPhone 6 & 6 Plus – RAM 1GB (LPDDR3)
  • iPhone 5S – RAM 1GB (LPDDR3)
  • iPhone 5C – RAM 1GB (LPDDR2)
  • iPhone 5 – RAM 1GB (LPDDR2)
  • iPhone 4S – RAM 512MB (LPDDR2)
  • iPhone 4 – RAM 512MB (LPDDR)
  • iPhone 3GS – RAM 256MB (LPDDR)
  • iPhone 3G – RAM 128MB (LPDDR)
  • ដូនតា iPhone (Original iPhone) – RAM 128MB (LPDDR)

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ កុសល