ប្រធាន​ La Ligaថា​ លោក​ចង់​ឃើញ​ Ronaldo មក​លេង​នៅ​លីគ​កំពូល​របស់​លោក​វិញ​

  • 2022-07-28 13:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Javier Tebas ប្រធាន​លីគ​កំពូល​អេស្ប៉ាញ​​ La Liga បាន​និយាយ​លើក​ឡើង​ទៅ​កាន់​អ្នកកាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​ចង់​ឃើញ​ ខ្សែប្រយុទ្ធ​ Cristiano Ronaldo មក​លេង​នៅ​ La Liga វិញ​។

ទាក់ទង​នឹង​រឿង​ក្លឹប​ Atletico Madrid អាច​នាំ​យក​ Ronaldo មក​បាន​ឬ​ក៏​យ៉ាង​ណា​នោះ​ លោក​ Tebas ក៏​បាន​លើក​ពី​ឡើង​ពី​ចំណុច​នេះ​ផង​ដែរ​ថា​ លោក​មិន​ដឹង​ទេ​ថា​ Atletico អាច​ធ្វើ​រឿង​បាន​ឬ​ក៏​មិន​បាន​នោះ​ គ្រាន់​តែ​ដឹង​ថា​ក្លឹប​នេះ​ចង់​អញ្ចឹង​មែន​ ក្លឹប​ហ្នឹង​ត្រូវ​វៃ​ចេញ​កីឡាករ​ច្រើន​នាក់​ណាស់​។

ទាក់ទង​នឹង​ព័ត៌មាន​ Ronaldo ផ្លាស់​ទៅ​ AT នេះ​ខាង​ប្រធាន​ក្លឹប​ AT លោក​ Enrique Cerezo ក៏​បាន​ច្រាន​ចោល​ផង​ដែរ​ថា​គ្មាន​ផ្លូវការ​នោះ​ទេ​។

Ronaldo បាន​ត្រលប់​ទៅ​កាន់​ Man Utd វិញ​កាល​ពី​ម្សិលមិញ​ដើម្បី​ចូល​ខ្លួន​ចរចា​នឹង​អនាគត​របស់​គេ​នៅ​ក្លឹប​បិសាច​ក្រហម​ ប៉ុន្តែ​លទ្ធផល​គឺ​នៅ​ដដែល​ ដោយ​កីឡាករ​នេះ​គឺ​ចង់​ចាក​ចេញ​ ដោយ​ឲ្យ​លោក​ Jorge Mendes ដើរ​រក​ក្លឹប​ដែល​គេ​អាច​មាន​លទ្ធភាព​ទៅ​លេង​បាន​។

មក​ទល់​នឹង​ពេល​នេះ​ចំពោះ​ក្លឹប​ដែល​ត្រូវ​បាន​សារព័ត៌មាន​ចុះ​ផ្សាយ​ថា​ Ronaldo អាច​នឹង​ទៅ​លេង​ដែល​មាន​ដូច​ជា​ក្លឹប​ Bayern Munich, Chelsea និង​ AT នេះ​សុទ្ធ​តែ​បដិសេធ​នឹង​ព័ត៌មាន​នេះ​ទាំង​អស់​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី