ពិតជាធំមហិមាមែន! នេះគឺជារូបសំណាកទាំង៥ ដែលធំជាងគេបំផុតនៅលើពិភពលោក គ្រប់គ្នាគួរស្គាល់

  • 2022-08-09 07:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅលើពិភពលោកយើងនេះ គ្រប់បណ្តាប្រទេសទាំងអស់សុទ្ធសឹងតែបានកសាងនៅរូបសំណាកជាច្រើន ដើម្បីតំណាង ឬក៏រំលឹកទៅដល់ប្រវត្តិអ្វីមួយទៅតាមតំបន់គ្រប់ទីកន្លែងពាសពេញផ្ទៃប្រទេសនីមួយៗ។រូបសំណាកខ្លះ ក៏មានទំហំតូច ខ្លះក៏មានទំហំធំមហិមា ដែលមើលទៅគួរឲ្យកោតស្ញប់ស្ញែងជាទីបំផុត។

ថ្ងៃនេះ Sabay សូមលើកយករូបសំណាកចំនួន៥ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅលើសាកលលោក ដើម្បីឲ្យប្រិយមិត្តបានជ្រាប៖

ទី១. រូបសំណាក Sardar Vallabhbhai Patel

រូបសំណាក សាដា វ៉ាឡាបហៃ ផាធែល (Sardar Vallabhbhai Patel) ស្ថិតក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌាគឺជារូបសំណាកដែលមានកម្ពស់ខ្ពស់បំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន ដោយមានកម្ពស់រហូតទៅដល់១៨២ម៉ត្រ កសាងកាលពីឆ្នាំ២០១៨ កន្លងទៅ។

ទី២. រូបសំណាកព្រះពុទ្ធ នៅប្រទេសចិន (Spring Temple Buddha)

រូបសំណាកព្រះពុទ្ធ ស្ថិតក្នុងខេត្តHenan ប្រទេសចិនគឺជា រូបសំណាកដែលមានកម្ពស់ខ្ពស់លំដាប់លេខ២នៅលើពិភពលោក ដោយមានកម្ពស់រហូតទៅដល់១២៨ម៉ែត្រឯណោះ ។ រូបសំណាកនេះបានបញ្ចប់ការសាងសង់កាលពីឆ្នាំ២០០៨ ។

ទី៣. រូបសំណាកព្រះពុទ្ធ នៅប្រទេសមីយ៉ាន់ម៉ា(Laykyun Sekkya)

រូបសំណាកព្រះពុទ្ធនៅប្រទេសមីយ៉ាន់ម៉ា ជា រូបសំណាកដែលមានកម្ពស់ខ្ពស់លំដាប់លេខ៣នៅលើពិភពលោក។ ត្រូវបានបញ្ចប់ការសាងសង់កាលពីឆ្នាំ២០០៨ និងមានកម្ពស់ ១១៦ម៉ែត្រ បើគិតទាំងទម្រទៀតមានកម្ពស់១២៩ ម៉ែត្រ ឯណោះ ។

ទី៤.រូបសំណាកព្រះពុទ្ធ ប្រទេសជប៉ុន (Ushiku Daibutsu)

រូបសំណាកព្រះពុទ្ធ ស្ថិតក្នុង ប្រទេសជប៉ុន ជារូបសំណាកដែលមានកម្ពស់ខ្ពស់លំដាប់លេខ៤នៅលើពិភពលោក មានកម្ពស់១០០ម៉ែត្រ គិតទាំងទម្រទៀតមានកម្ពស់១២០ម៉ែត្រ សាងសង់កាលពីឆ្នាំ១៩៩៣។

ទី៥.រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីម ប្រទេសជប៉ុន(Sendai Daikannon)

រូបសំណាកព្រះម៉ែគង់ស៊ីអ៉ីម ស្ថិតក្នុងប្រទេសជប៉ុនជារូបសំណាកធំលំដាប់លេខ៥នៅលើលោក រូបសំណាកនេះ មានកម្ពស់១០០ម៉ែត្រ សាងសង់កាលពីឆ្នាំ១៩៩១។

ប្រភព៖ greatknowledge   ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ