ចាញ់ ៤-០ Ten Hag លុបចោល​ថ្ងៃ​សម្រាក​ ឲ្យ​កូន​សិស្ស​បុក​ហាត់​ត្រៀម​ប៉ះ Liverpool

  • 2022-08-15 03:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Manchester United លោក Erik ten Hag បាន​លុប​ចោល​គម្រោង​​សម្រាក​សម្រាប់​ថ្ងៃ​អាទិត្យ ក្រោយ​ចាញ់​ Brentford ៤-០ ក្នុង​ក្របខណ្ឌ Premier League។

ដោយ​គ្មាន​ការ​ប្រកួត​រហូត​ដល់​ការ​ជួប Liverpool នៅ​ក្នុង​កីឡដ្ឋាន Old Trafford នៅ​ថ្ងៃ​ទី​ ២២ ខែ សីហា លោក Ten Hag មាន​បំណង​ចង់​​ឲ្យ​ក្រុម​ទាំង​មូល​សម្រាក​នៅ​ចុង​សប្ដាហ៍។ យ៉ាងណាក្ដី អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់​បាន​​ផ្លាស់​ប្ដូរ​ចិត្ត​វិញ បន្ទាប់​ពី​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ចាញ់ ​ Brentford ដល់​ទៅ ៤-០។

លើ​ទីលាន​ហ្វឹកហាត់ Carrington កាល​ពី​ថ្ងៃ​អាទិត្យ​លោក Ten Hag បាន​ឲ្យ​កីឡាករ​ទាំង​អស់​ហាត់​បន្ថែម​និង​​ឲ្យ​ពួក​គេ​រត​១៣,៨​គ.ម។ ធ្វើ​បែប​នេះ​ដោយ​សារ​តែ​ក្នុង​ជំនួប​ជាមួយ Brenford កីឡាករ​របស់ United រត់​បាន​តិច​គីឡូម៉ែត្រ​ជាង​គូប្រកួត។

បើ​ឆាក​លីគ​២​ប្រកួត​កន្លង​ទៅ​បិសាច​ក្រហម​ធ្វើ​មិន​បាន​ល្អ​សោះ ដោយ​ប្រកួត​ដំបូង​ចាញ់​ Brighton ២-១ បន្ទាប់​មក​ចាញ់ Brenford។ បច្ចុប្បន្ន United កំពុង​នៅ​បាត​តារាង​​គ្មាន​ពិន្ទុ​រាប់ ខណៈ​ប្រកួត​ទី​៣​ត្រូវ​​ប៉ះ​ក្រុង​រង​ជើង​ឯក​ឆ្នាំ​ចាស់ Liverpool៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី