BYD ATTO 3 បង្ហាញខ្លួនក្នុងប្រទេសកម្ពុជា ដើម្បីជួយសម្រេចបាននូវអព្យាក្រឹតភាពកាបូន

  • 2022-08-15 11:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ 13 ខែ​សីហា​ ក្រុមហ៊ុន​ BYD Company Limited (BYD) រួម​ជា​មួយ​នឹង​ដៃ​គូរ​របស់​ខ្លួន​គឺ​ HUAN YA HE ZHONG (CAMBODIA) TRADING CO., LTD បាន​ដាក់​បង្ហាញ​ BYD ATTO 3 នៅ​ក្នុ​ង​ប្រទេស​កម្ពុជា​។

BYD ATTO 3 Launch Event in Cambodia
Marco Mok, President of HUAN YA HE ZHONG (CAMBODIA) TRADING CO., LTD(Second from left), Eric Chen, Regional Manager of BYD Cambodia(Second from right)

ក្នុង​នាម​ជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍​ដែល​បាន​ផ្សព្វផ្សាយ​ផែនការ​ដើម្បី​សម្រេច​បាន​នូវអព្យាក្រឹតភាព​កាបូន​នៅ​ឆ្​នាំ 205​0​ កម្ពុជា​បាន​បង្ហាញ​យុទ្ធសាស្រ្ត​រយៈពេលវែង​របស់​ខ្លួន​ដើម្បី​សម្រេច​បាន​នូវគោល​ដៅនេះ​នៅដើម​ឆ្នាំនេះ​។​ យុទ្ធសាស្ត្រ​នេះ​មាន​គោលបំណង​លើក​កម្ពស់​កំណើន​បៃតង​ ប្រសិទ្ធ​ភាព​ថាមពល​ និង​ការអភិរក្ស​ និង​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ ដែល​បង្ហាញ​ពី​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការការពារ​បរិស្ថាន​ និង​ចក្ខុវិស័យ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ ជា​មួយ​នឹង​បេសកកម្ម​ម៉ាកយីហោ​ "កា​រច្នៃ​ប្រឌិត​បច្ចេកវិទ្យា​សម្រាប់​ជីវិត​កាន់​តែប្រសើរ​" BYD​ នឹង​បន្ត​ជួយ​ដល់​ប្រទេសកម្ពុជា​ក្នុង​ការ​សម្រេច​បាន​នូវគោលដៅ​នៃ​ការ​បំភាយ​ឧស្ម័ន​គ្មាន​កាបូន​។

នៅ​ឆ្នាំ​ 2020 BYD​ បាន​បើក​មជ្ឈមណ្ឌល​លក់​រថយន្ត​ដឹក​អ្នក​ដំណើរ​ដំបូង​គេនៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​បាន​ណែនាំ​ម៉ូដែល​ថាមពលថ្មី​ដែល​លក់ដាច់​ជាងគេរ​បស់​ខ្លួន​។ ជា​មួយ​នឹង​ការ​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​ការ​ឡើង​កំដៅផែនដី​ និង​ការ​ស្វែង​រក​របៀបរស់​នៅ​ដែល​មាន​កាបូន​ទាប​ ការ​ទទួលយ​ក​ EV​ បាន​កើន​ឡើង​ទូទាំង​ពិភពលោក​។ BYD​ សង្ឃឹម​ថា​នឹងរួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​នៅ​ក្នុង​ប្រទេសកម្ពុជា​ រួមជា​មួយ​នឹង​ក្រុមហ៊ុន​ Huan Ya He Zhong​ តាម​រយៈការ​បង្ហាញ​ផលិតផល​ថាមពលថ្មី​ និង​សេវាកម្ម​ដែល​មាន​គុណភាព​ខ្ពស់​នៅ​ក្នុង​តំបន់​។

លោក​ Liu Xueliang នាយក​គ្រប់គ្រង​ទូទៅ​នៃ​ផ្នែក​លក់​រថយន្ត​ BYD​ ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ បាន​និយាយ​ថា​ “យើង​មាន​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​រយៈពេល​វែង​របស់​អតិថិជន​។ ដើម្បី​សង​អតិថិជន​វិញ​ យើង​បាន​ណែនាំ​ម៉ូដែល​ BYD ATTO 3​ ដែល​រំពឹង​ទុក​បំផុត​មក​កម្ពុជា​ ដោយ​ផ្តល់​ជូន​នូវ​បទពិសោធន៍​ធ្វើ​ដំណើរ​ដ៏​អស្ចារ្យ​ និង​ផ្តល់​នូវ​ដំណោះ​ស្រាយ​កាបូនទាប​ដល់​ប្រជាជន​ក្នុង​តំបន់​។

លោក​ Marco Mok​ ប្រធាន​ក្រុមហ៊ុន​ HUAN YA HE ZHONG (CAMBODIA) TRADING CO., LTD​ បាន​មាន​ប្រសាសន៍​ថា​៖ “ការ​ចេញ​លក់​រថយន្ត​ BYD ATTO 3 ​បង្កើន​ម៉ាទ្រីស​ផលិតផល​នៃ​ទីផ្សារ NEV ​។ ជំរុញ​ដោយ​ផលិតផល​ដែល​មាន​គុណភាពខ្ពស់​ និង​បច្ចេកវិជ្ជា​ទំនើបរ​បស់​ខ្លួន​ BYD​ នឹង​លើក​កម្ពស់​របៀបរស់​នៅ​ដែល​មាន​កាបូនទាប​ និង​រួម​ចំណែក​ដល់​អព្យាក្រឹត​ភាព​កា​​បូន​នៅ​ក្នុង​ប្រទេស​ក​ម្ពុជា​»។

ក្រុមហ៊ុន​ BYD Cambodia​ មាន​ទីតាំង​នៅ​លើ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦អា​ ដែល​មាន​អាស័យដ្ឋាន​: #52,​ ផ្លូវជាតិលេខ​ 6A​, ភូមិ​ដើម​គ​រ, សង្កាត់ជ្រោយចង្វា​រ​, ខណ្ឌ​ជ្រោយចង្វារ​, ក្រុង​ភ្នំពេញ​។ ទំនាក់​ទំនង​សាកសួរ​ ពត៍មាន​៖

ក្រុមហ៊ុន BYD Cambodia មានទីតាំងនៅលើបណ្ដោយផ្លូវជាតិលេខ៦អា ដែលមានអាស័យដ្ឋាន: #52, ផ្លូវជាតិលេខ 6A, ភូមិដើមគរ, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, ក្រុងភ្នំពេញ។

ក្រុមហ៊ុន BYD Cambodia មានទីតាំងនៅលើបណ្ដោយផ្លូវជាតិលេខ៦អា ដែលមានអាស័យដ្ឋាន: #52, ផ្លូវជាតិលេខ 6A, ភូមិដើមគរ, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, ក្រុងភ្នំពេញ។ ទំនាក់ទំនងសាកសួរ ពត៍មាន៖ 017 555 924 | 023 886 687

Join Telegram: t.me/bydcambodia

Showroom location: bit.ly/3FXk7rv