ខ្សែការពារ​ Barca រូប​នេះ​ផ្លាស់​ទៅ​កាន់​ Serie A ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ជា​ផ្លូវការ​

  • 2022-08-25 12:57:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Samuel Umtiti បាន​ផ្លាស់​ពី​ក្លឹប​ Barcelona ទៅ​កាន់​ក្លឹប​ Lecce ដែល​ជា​ក្លឹប​នៅ​ Serie A ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​។

Umiti នឹង​ទៅ​លេង​នៅ​ Lecce រយៈពេល​១រដូវកាល​ ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣ ដោយ​ក្លឹប​អ៊ីតាលី​នេះ​មិន​ទទួល​បាន​លក្ខខណ្ឌ​ទិញ​ផ្ដាច់​ឡើយ​។

Lecce នឹង​បង់​ថ្លៃ​ពលកម្ម​មួយ​ចំនួន​តូច​ទៅ​ឲ្យ​កីឡាករ​នេះ​ រី​ឯ​ Barca វិញ​នឹង​ទទួល​បាន​កម្រៃ​លើក​ចិត្ត​មួម​ចំនួន​រាល់​កីឡាករ​នេះ​ចូល​រួម​ប្រកួត​ឲ្យ​ក្លឹប​នេះ​អ៊ីតាលី​នេះ​។

Umiti មាន​វ័យ​២៨ឆ្នាំ​ហើយ​​ដោយ​ប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​ក្រុម​ឈុត​ធំ​តាំង​ពី​ឆ្នាំ​២០១០ ដោយ​ធ្លាប់​លេង​ឲ្យ​ Lyon និង​ Barca ៕

ប្រភព៖ ក្លឹប Lecce

អត្ថបទ៖ ហ៊ីម រស្មី