Samsung នៅតែជាតំណែងឯកនិងលើសគេផ្គត់ផ្គង់អេក្រង់សម្រាប់ iPhone 14

  • 2022-08-31 02:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល iPhone 14 ដែលត្រៀមប្រកាសចេញនឹងប្រើបន្ទះអេក្រង់ ៨២% ពីក្រុមហ៊ុន Samsung Display, ១២% ពីក្រុមហ៊ុនកូរ៉េ និង ៦% ផ្សេងទៀតពី BOE របស់ក្រុមហ៊ុនចិន។

នេះបើយោងទៅព័ត៌មានផ្ទៃក្នុងពី លោក Ross Young អ្នកប្រឹក្សាផ្នែកសង្វាក់ផ្គត់ផ្គង់អេក្រង់ (DSCC)។

របាយការណ៍បានបង្ហាញថា ម៉ូឌែល iPhone 14 Pro Max នឹងប្រើតែអេក្រង់របស់ Samsung សុទ្ធតែម្ដងនាគ្រាដំបូង។ រីឯ LG កំពុងមានបញ្ហាប្រឈមខ្លះផ្នែកបច្ចេកទេស ប៉ុន្ដែនឹងផ្ដល់អេក្រង់ទៅឱ្យ Apple នៅដើមខែកញ្ញា។ ចំណែក BOE ឯណោះវិញ មានសមត្ថភាពផលិតអេក្រង់ក្នុងបរិមាណដ៏ច្រើន ប៉ុន្តែ Apple បានដាក់កម្រិតទិញសម្រាប់តែ iPhone 14 ម៉ូឌែលធម្មតា តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការផ្គត់ផ្គង់របស់ Samsung គឺស្រដៀងគ្នាទៅនឹងឆ្នាំមុន ដែលផលិតអេក្រង់សម្រាប់ iPhone 13 ដល់ទៅ ៨៣% ឯណោះ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល