រឿង​ សោភ័ណ្ឌ​ នៅ​តែ​គ្រោះថ្នាក់​ម្សិលមិញ​វ៉ៃ​កីឡាករ​ ម៉ាណាវថង​ ជិត​សន្លប់ៗ​ម្ដង​

  • 2022-09-12 02:41:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ល្អ​កណ្ដាប់ដៃ​ រឿង​ សោភ័ណ្ឌ​ នៅ​តែ​ល្អ​ និង​គ្រោះ​ថ្នាក់​សម្រាប់​កីឡាករ​បរទេស​ម្សិលមិញ​នេះ​យក​ឈ្នះ​អ្នក​លេង​គុន​ថៃ​ដោយ​ពិន្ទុ​ ខណៈ​សាច់​វ៉ៃ​នោះ​ ម៉ាណាវថង​ ជិតសន្លប់​ម្ដងៗ​ទៅ​នៅ​សង្វៀន​ PNN។​

រូបភាពផេក PNN Sport

បន្ទាប់​ពី​បើក​ឲ្យ​ថៃ​ ឬ​បរទេស​ចូល​មក​ប្រកួត​វិញ​ រឿង​ សោភ័ណ្ឌ​ បាន​ចាប់​បង្ហាញ​មុខ​តាម​កម្មវិធី​ផ្សេង​ៗ​ និង​នៅ​តាម​ស្ថានីយ​ទូរទស្សន៍។​ អ្វី​ដែល​គួរ​កត់សម្គាល់​នោះ​គឺ​ រឿង​ សោភ័ណ្ឌ​ ទម្លាក់​គីឡូ​បាន​មក​ត្រឹម​ ៧០​ ជាង​យ៉ាង​ឆាប់​រហ័ស។​

ប្រាក់រង្វាន់ឈ្នះម្សិលមិញ

ទោះ​អាក់ខាន​យូរ​ ឬ​មិន​សូវ​ឡើង​សង្វៀន​ញឹកញាប់​ដូច​កីឡាករ​ដទៃ​ ប៉ុន្តែ​ រឿង​ សោភ័ណ្ឌ​ នៅ​តែ​បង្ហាញ​ទម្រង់​វ៉ៃ​មិន​ធ្លាក់​ខ្លាំង​ពេក​ជា​ពិសេស​គឺ​ការ​វ៉ៃ​អស់​ពី​សមត្ថភាព​ និង​ការ​ខំប្រឹង​យក​ឈ្នះ​ដៃគូ។ ​ម្សិលមិញ​នេះ​កីឡាករ​កម្ពុជា​ខាង​លើ​នេះ​បាន​ប្រើ​យុទ្ធសាស្ត្រ​ និង​កណ្ដាប់​ដៃ​របស់​គេ​វ៉ៃ​សម្រុក​លើ​កីឡាករ​ ម៉ាណាវថង​ ស្ទើរ​តែ​សន្លប់​ម្ដងៗ​មុន​ចប់​ទឹក​ទី៥​ទៅ​ហើយ។​ ម៉ាណាវថង​ ហាក់​អស់​ស៊ុហ្វ​ខ្លាំង​នៅ​ពេល​ សោភ័ណ្ឌ​ សម្រុក​វ៉ៃ​ពោះ​ទឹក​ឆ្វេង​ស្ដាំ។​ ហេតុ​ផង​ទាំង​នេះ​ហើយ​បញ្ជាក់​ថា​ រឿង​ សោភ័ណ្ឌ​ នៅ​តែ​គ្រោះ​ថ្នាក់​សម្រាប់​កីឡាករ​បរទេស​ដែល​ត្រូវ​ប៉ះ​ជា​មួយ​រូប​គេ​ បើ​ទោះ​ជា​វ័យ​ច្រើន​បន្តិច​ និង​មិន​ឡើង​សង្វៀន​ញឹក​ក៏​ដោយ។​

ពេលចាប់ហាត់បន្ទាប់ពីកូវីដ

រឿង​ សោភ័ណ្ឌ​ ម្សិលមិញ​នេះ​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​គុន​ខ្មែរ​ផង​ដែរ​ ដែល​ស្រឡាញ់​ចូលចិត្ត​កន្លង​មក។​ រូប​គេ​បន្ថែម​ទៀត​ថា​ បើ​គ្មាន​អ្នក​គាំទ្រ​ក៏​គ្មាន​ រឿង​ សោភ័ណ្ឌ​ បាន​ឈរ​លើ​វិស័យ​គុន​ខ្មែរ​នេះ​ដែរ។​ រំលឹក​ដែរ​ថា​ កីឡាករ​ រឿង​ សោភ័ណ្ឌ​ ម្សិលមិញ​នេះ​បាន​យក​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ ម៉ាណាវថង​ ដោយ​ពិន្ទុ​នៅ​សង្វៀន​ PNN៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី