លើក​នេះ បង្ហាញ​កោះ​តូច​ដ៏ Cute មួយ​ដែល​គេ​មើល​រំលង តែ​វា​ល្អ​បំផុត​សម្រាប់ Survival

  • 2022-09-12 03:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ដំណើរ​ការ​គម្រោង​ពី​ខែ​មេសា​មក ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" រដូវ​កាល​ទី ៤ បាន​ទៅ​ដល់​ទីតាំង​កោះ​របស់​កម្ពុជា​ជា​ច្រើន​រួច​មក​ហើយ ប៉ុន្តែ​កម្រ​ជួប​កោះ​តូច​ដ៏ Cute បែប​នេះ​ណាស់ ដែល​វា​ជា​ទី​កន្លែង​ដ៏​ល្អ​បំផុត​ដែល​ប្រិយមិត្ត​ចង់​បាន​បទ​ពិសោធន៍​ជីវិត​បែប Survival។

កោះ​នោះ គឺ "កោះ​ខ្យង" ស្ថិត​ក្នុង​ទឹក​ដី​ខេត្ត​កោះកុង។ ដើម្បី​ទៅ​ឲ្យ​ដល់​ទី​តាំង​កោះ ដ៏ Cute មួយ​នេះ ប្រិយមិត្ត​ត្រូវចំណាយ​ពេល​ធ្វើ​ដំណើរ​ប្រមាណ ១ម៉ោង​កន្លះ ពី​ផ្លូវ​បំបែក​ស្រែ​អំបិល នៅ​លើ​ផ្លូវ​ជាតិ​លេខ ៤៨ រួច​ហើយ​បត់​តាម​ក្លោងទ្វារ​វត្ត​ជលធាគីរីវ័ន។ នេះ​គឺ​ផ្លូវ​លំដី​ក្រហម ដែល​ចម្ងាយ​ប្រមាណ ១២គីឡូម៉ែត្រ​ទៀត​ទើប​ទៅ​ដល់​កោះខ្យង។

យ៉ាង​សូម​បញ្ជាក់​ជូន​ថា ផ្លូវ​ដី​ក្រហម​ដែល​ចូល​តាម​ក្លោង​ទ្វារ​វត្ត ជលធាគីរីវ័ន​នេះ សភាព​ផ្លូវ​មិន​សូវ​ស្រួល​ប៉ុន្មាន​នោះ​ទេ។ បន្ទាប់​ពី​នោះ ប្រិយមិត្ត​នឹង​បាន​ទៅ​ដល់កំពង់ផែ​កោះខ្យង​ហើយ ហើយ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ប្រមាណ​ជា ១០នាទី តាម​ទូក ទើប​ទៅ​ដល់​គោលដៅ​ពិត​ប្រាកដ។

ដូច​ដែល​ប្រិយមិត្ត​បាន​ឃើញ កោះ​ខ្យង ជាកោះតូចមួយ និង​មាន​តែ​ដើម​ដូង​ប៉ុណ្ណោះ ក្រៅ​ពី​នេះ គឺ​មិន​មាន​អ្វី​នោះ​ទេ។ ដូច្នេះ​បើ​ទោះ​ជា​យើង​មាន​ប្រាក់ ក៏​មិន​ប្រាកដ​រក​ទិញ​របស់​ដែល​យើង​ត្រូវ​ការ​បាន​ដែរ។ អីចឹង​ហើយ ប្រសិន​បើ​ប្រាថ្នា​ទៅ​លេង​កោះ​នេះ ប្រិយមិត្ត​ត្រូវ​ត្រៀម​គ្រប់​យ៉ាង មាន​ដូច​ជា ត្រី សាច់ ពង​មាន់ ពងទា និង​សូម្បី​តែ​ធ្យូង​សម្រាប់​ប្រើ​ចម្អិន​អាហារ ដូច​ដែល សម្ភស្ស និង​លក្ខិណា បាន​បង្ហាញ។

ចុះ​តើ​មាន​សកម្មភាពអ្វីខ្លះ យើង​អាច​ធ្វើ​​នៅ​លើ​កោះ​ខ្យង​បាន? គឺ​បោះតង់ មើល​ថ្ងៃ​លិច ថ្ងៃ​រះ អាំង​សាច់​ក្រេប​ស្រាបៀ Krud សប្បាយ​ៗ​ដូច លក្ខិណា និង សម្ភស្ស​អីចឹង​ទៅ។ សរុប​មក ចង់​សាក​បទ​ពិសោធន៍​ជីវិត​បែប Survival នៅ​លើ​កោះ គួរ​បបួល​គ្នា​ទៅ​កោះខ្យង​ឆាប់​ៗ​ហ្នឹង​ទៅ។ តោះ ទស្សនា​ស្រី​ស្អាត​យើង​ទាំង​ពីរ​សិន៖

អត្ថបទ៖ ទារិកា

អត្ថបទថ្មី